ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបង្កើតទំនាក់ទនងការទូតរវាងវៀតណាមនិងម៉ុងហ្គោលី
|
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបង្កើតទំនាក់ទនងការទូតរវាងវៀតណាមនិងម៉ុងហ្គោលី (Image: VNA) |
(VOVworld) – តាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលម៉ុងហ្គោលីអនុរដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Dang Minh Khoi បានទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី
និងចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបង្កើតទំនាក់ទនងការទូត
រវាង វៀតណាមនិងម៉ុងហ្គោលី (ថ្ងៃទី ១៧ វិច្ឆិកា)។ ក្នុងពិធីទទួលជួបសន្ទនាជាមួយ អនុរដ្ឋមន្ត្រីការបរទេស Dang Minh Khoi ឧបនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក
Terbishdagva បានអះអាងថា៖ រដ្ឋាភិបាលនិងប្រជាជនម៉ុងហ្គោលីជាកិច្ចកាលគោរព និងមានគោលបំណងជំរុញទំនាក់ទំនហវៀតណាម-ម៉ុងហ្គោលីអភិវឌ្ឍន៍លើគ្រប់វិស័យ ឲ្យនាមខ្លាំងក្លាថែមទៀត។ នាយប់ថ្ងៃដ៏ដែល នៅពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបង្កើតទំនាក់ទនងការទូតរវាងវៀតណាមនិងម៉ុងហ្គោលីអនុរដ្ឋមន្ត្រីការបរទេស
Dang Minh Khoi បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋវៀតណាមសំរាប់
ជនម៉ុងហ្គោលីគំរូដែលមានការរួមវិភាគទានសកម្មក្នុងការបង្កើននិងអភិវឌ្ឍន៍ទំនាក់
ទំនងមិត្តភាពសហប្រតិបត្តិការររាងប្រទេសទាំង ២ ក្នុងរយៈពេល ៦០ ឆ្នាំ កន្លងមក។
ឆ្លើយសម្ភាសវិទ្យុសម្លេងវៀតណាមក្នុងឱកសនេះ ឯកអគ្គរដ្ឋទូតវៀតណដាប្រចាំនៅ ម៉ុងហ្គោលីលោក Phan Dang Duong បានលើកច្បាស់ថា៖
“យើងត្រូវបង្កលក្ខណៈងាយស្រួលសំរាប់ក្រសួងផ្នែកអនុវត្តការចុះហត្ថលេខាលើ បណ្ដាកិច្ចព្រមព្រៀងសំដៅបង្កើតមូលដ្ឋានគត្តិយុត្តសំរាប់កិច្ចសហប្រត្តិបត្តិការលើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ ប្រទេសទាំង ២ ត្រូវរក្សាកិច្ចប្រជុំនៃគណៈកម្មការអន្តរ រដ្ឋាភិបាលស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីពិនិត្យមើលត្រួតពិនិត្យវិស័យសហប្រតិបត្តិការទាំងអស់។”
ឯកអគ្គរដ្ឋទូត Phan Dang Duong ក៏បានចាត់ទុកដែរថា៖ ភាគីទាំង ២ ត្រូវជំរុញកិច្ច សហប្រតិបត្តិការរវាងស្ថាប័នសារព័ត៌មានរវាងប្រទេសទាំង ២ ផងដែរ៕