ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិនៃកូរ៉េខាងត្បូង

(VOV) – ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិនៃកូរ៉េខាងត្បូង (ថ្ងៃទី ៣ តុលា)
និងលើកទី ២០ ទិវាបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (ថ្ងៃទី ២២ ធ្នូ ឆ្នាំ
១៩៩២ - ថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០១២) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២ តុលា នៅទីក្រុង
ហាណូយ។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien
 Nhan បានឲ្យដឹងថា៖ វៀតណាមនិងកូរ៉េខាងត្បូងកំពុងអនុវត្ត កម្មវិធីសកម្មភាព
មានអត្ថន័យជាច្រើនក្នុង “ឆ្នាំមិត្តភាព វៀតណាម-កូរ៉េខាងត្បូង ២០១២” ដូចជា៖ ដំណើរទស្សនកិច្ចការទូតជាន់ខ្ពស់ កម្មវិធីសំដែងសិល្បៈ វេទិការវិទ្យាសាស្ត្រ ។ល។
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសម្តែង នូវជំនឿជឿជាក់ថា៖ ទំនាក់ទំនង
ដៃគូរយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងនឹង អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីភាពសម្បូរុងរឿងរបស់ប្រទេសទាំង ២ រួមចំណែកធានាសន្តិភាពនិងស្ថិរភាព
លើសកលលោក៕
ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិនៃកូរ៉េខាងត្បូង - ảnh 1
ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងនឹង អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត
(Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ