ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតអគ្គលេខាបក្ស Le Hong Phong។

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតអគ្គលេខាបក្ស Le Hong Phong។ - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតអគ្គលេខាបក្ស Le Hong Phong


        VOV-នាព្រឹកថ្ងៃទី៦កញ្ញានៅទីក្រុង Vinh ខេត្ត Nghe An វៀតណាមបាន​
ប្រព្រឹត្ត​ទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាកំណើតអគ្គលេខា​បក្ស​
កុម្មុយនីស្តវៀតណាម Le Hong Phong។​ អញ្ជើញចូលរួមពិធីមាន​អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាម Nguyen Phu Trong ប្រធានរដ្ឋសភា Nguyen Sinh Hung
អតីតប្រធានរដ្ឋសភា Nguyen Van An រួមជាមួយ​ថ្នាក់ដឹកនាំបក្សរដ្ឋ អ្នកបដិវត្ត
ជើងចាស់ ថ្នាក់ដឹកនាំខេត្ត Nghe An និង​ប្រជាជន​គ្រប់ស្រទាប់ក្នុងខេត្ត។ ថ្លែង
សន្ទរកថានៅពិធី អគ្គលេខា Nguyen Phu Trong បាន​អះអាង​ថា អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាម Le Hong Phong ជា​សិស្ស​ឆ្នើមមួយរូបរបស់លោកប្រធាន
ហូជីមិញ ជាអ្នកដែលបូជាជីវិតរបស់ខ្លួនឲ្យ​បុព្វហេតុ​ឯករាជ្យសេរីភាពរបស់ មាតុប្រទេសនិងសុភមង្គលរបស់ប្រជាជន។ អគ្គលេខា​ Nguyen Phu Trong បាន
អះអាងថា៖

        “មានអាយុ៤០ឆ្នាំ មានរយៈពេល២០ឆ្នាំធ្វើសកម្មភាពបដិវត្តជាបន្តបន្ទាប់​
ភ្លឺស្វាង សមមិត្ត Le Hong Phong បានបូជាជីវិតរបស់ខ្លួនឲ្យបុព្វហេតុ​បដិវត្ត​ដ៏​
ភ្លឺស្វាង​របស់​បក្ស​និងប្រជាជាតិ។ សមមិត្តជាគំរូអំពីសីលធម៍ក្តីស្រឡាញ់គ្រួសារ​
ស្រុក​កំណើតមាតុ​ប្រទេសអស់មួយជីវិត្យបូជាដើម្បីឯករាជ្យសេរីភាពនៃមាតុ​
ប្រទេស​សុភមង្គលរបស់​ប្រជាជនស្មោះត្រង់ជាមួយបក្ស ជានិច្ចកាលសុទ្ឋិនិយម
​ជឿជាក់​ទៅលើជ័យជំនះ​របស់​បដិវត្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ