ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម
|
ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម |
(VOV)_នាព្រឹកថ្ងៃទី២២តុលា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម បាន
រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើត ( ១៩៩៦-២០១៦) និងទទួល
គ្រឿងឥស្សារិយស្សន៍ឯករាជ្យ ថ្នាក់ទីមួយ។ អញ្ជើញចូលរួមពិធីនេះ មានអគ្គលេខាបក្ស
លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang សមាជិកអចិន្ត្រៃយ៍គណលេខា លោក Dinh The Huynh រួមជាមួយបណ្ដាថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមមួយ
ចំនួនទៀតផង។
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់
ថា៖ នៅលើមាគា៍ផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ ប្រទេសជាតិនៅជួបការលំ
បាកសាកល្បងជាច្រើន ដូច្នេះត្រូវប្រមូលផ្តុំដោះស្រាយការលំបាកដើម្បីជំរុញប្រទេស
ជាតិអភិវឌ្ឍន៍តទៅទៀត។ ដូច្នេះ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមត្រូវបំពេញការងារល្អថែម
ទៀត ផ្តល់ទ្រឹស្តីវិទ្យាសាស្ត្រ នាំចេញគោលមាគា៍សំខាន់បក្ស គោលនយោបាយ និង
ច្បាប់របស់រដ្ឋ៕