ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង
(VOV)_នាព្រឹកថ្ងៃទី ២៥ ធ្នូ នៅទីក្រងុហូជីមិញ បានប្រព្រឹត្តទៅ ពិធីរំលឹកខួប អនុស្សាវរីយ៍ លើកទី ២០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង (ថ្ងៃទី ២២ ធ្នូ ឆ្នាំ១៩៩២- ថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០១២)។ នៅពិធីនេះ បណ្ដាដំណាងបាន រំលឹកឡើងវិញ ការអភិវឌ្ឍន៍យ់ាងខ្លាំងក្លា ក្នុងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំង
ពីរ វៀតណាម និងកូរ៉ខាងត្បូង។ ប្រទេសទាំងពីរ បានឈានឡើង “ទំនាក់ទំនងដៃ គូលើគ្រប់វិស័យ” នាឆ្នាំ ២០០១ និងលើកកំរិតទំនាក់ទំនងជាតិឡើងកំរិត “ដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រ “នាឆ្នាំ ២០០៩។ កូរ៉េខាងត្បូងនាបច្ចុប្បន្ន ជាដៃគូ
ពាណិជ្ជកម្មធំទី ៤ របស់វៀតណាម ជាមួយតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ឆ្នាំ ២០១១ ទទួលបានជីត ១៨ ពាន់លានដុល្លារអាមេរិក។ ថ្លែងមតិនៅទីនេះ លោក Hua Ngoc
Thuan ប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអោយដឹងថា÷
“ រួមជាមួយ ចរន្តហូរដ៏ល្អប្រសើរ នៃទំនាក់ទំនងទ្វេភាគី ទីក្រុងហូជីមិញ គឺជា តំបន់មួយ ក្នុងចំណោមតំបន់ជួរមុខក្នុងទូទាំងប្រទេស ក្នុងការពង្រឹងនិងពង្រីកទំនាក់
ទំនងជាមួយកូរ៉េខាងត្បូង។ ខ្ញុំជឿជាក់ថា ក្នុងរយះបេលខាងមុខនេះ រួមជាមួយការ
ប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំទាំងឡាយ ការខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំង ពីរ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ វៀតណាម-កូរ៉េខាងត្បូង និយាយ រួម និងទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងកូរ៉េខាងត្បូងនិយាយដោយឡែក នឹងទ
ទួលបានផ្លែ ផ្កាដោយឥតឈប់ឈរ៕”
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង(internet) |