ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាអ្នកផ្តល់ជំនួយ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
(VOV)_នាថ្ងៃទី ១៧ តុលា បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ទិវាបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាអ្នកផ្តល់ជំនួយ ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយដំនាងជាង៣០០នាក់ទៀត។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋា ភិបាល នៃ បណ្ដាប្រទេសបានផ្តល់ជំនួយ បណ្ដាដអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល
…។ល។ បានគាំទ្រយ៉ាង ខ្លាំងក្លា និងផ្តល់ជំនួយ ODA ដ៏ធំធេងសំរាប់វៀតណាម។ ការជួយឧបត្ថម្ភនេះ បានរួមចំណែកជួយវៀតណាមពីប្រទេសក្រីក្រ អភិវឌ្ឍន៍ អន់ខ្សោយ ក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលមធ្យម។ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung ក៏បានអះអាងថា៖រដ្ឋាភិបាលវៀតណាមជានិច្ច
កាលគោរព និងប្រើប្រាស់ប្រភពទុន ODA នេះរបស់សហគមន៍អន្តរជាតិ ប្រកប
ដោយប្រសិទ្ធិភាពដែរ៕