ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៣៩នៃទិវាបុណ្យឯករាជ្យរបស់អាមេរិក

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៣៩នៃទិវាបុណ្យឯករាជ្យរបស់អាមេរិក - ảnh 1
ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍

(VOVworld) - នាយប់ថ្ងៃទី២ កក្កដា នៅរដ្ឋធានីហាណូយ ស្ថានទូតអាមេរិកប្រចាំនៅ
វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៣៩នៃទិវាបុណ្យឯករាជ្យ
របស់អាមេរិកនិងលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh បានអបអរសាទរថ្នាក់ដឹកនាំនិងប្រជាជនអាមេរិក ក្នុងឱកាសទិវា
បុណ្យមហិមារនេះនិងសំដែងក្ដីសប្បាយរីករាយដោយឃើញថា ក្នុងរយៈពេល២០
ឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-អាមេរិកបានមានការបោះជំហានដ៏សែនសំ
ខាន់លើគ្រប់វិស័យ រួមចំណែកសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហ
ប្រតិបតិ្តការនៅតំបន់។

ក៏នៅពិធីនេះដែរ អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton បានវាយតំលៃខ្ពស់
ចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិកក្នុងរយៈពេល២០ឆ្នាំកន្លង
ទៅ ហើយជឿជាក់ថា ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២នឹង
បន្តបានបង្កើនឡើងថែមទៀតនាពេលខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ