ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្តបទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្តបទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្តបទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង

          (VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖​បន្ត
បទចម្រៀងវីរភាពជ័យជំនះទាំងស្រុង។ នេះគឺជាប្រធានបទ នៃកម្មវិធីសម្ដែង
សិល្បះ ដោយអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមរៀបចំឡើង ​
នាយប់ថ្ងៃទី១៥ មេសា នៅទីក្រុង Tam Ky ខេត្ត Quang Nam ( ភាគកណ្ដាល​វៀត
ណាម)។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ទោ Nguyen Trong Nghia ប្រធាន​អគ្គ
ស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមបានរំលឹកឡើងវិញនូវប្រវត្តិ
សាស្ត្រតស៊ូ ប្រឆាំងដ៏អង់អាចក្លាហាន និង​ពលីកម្មរបស់គ្រប់ជំនាន់​ ដើម្បី​ឯក
ភាពប្រទេសជាតិ។ កម្មវិធី៖ បន្តសរសេរ៖បទចម្រៀងវីរភាព ​ជ័យជំនះទាំង​ស្រុង
 ជាការដឹងគុណ​ជ្រាលជ្រៅ ចំពោះពលីកម្មរបស់ជំនាន់ជីដូន ជីតាផង និង​សម្ដែង
នូវការប្តេជ្ញា មនោសញ្ជេតនា និងការទទួលខុសត្រូវរបស់ជំនាន់វ័យក្មេង​របស់
កងទ័ព នឹងភាពស្មោះត្រង់ចំពោះបក្ស  ចំពោះប្រជាជន ពុះពាររាល់ការលំបាក
សាកល្បង ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ លោក Nguyen Chin
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានអោយដឹងថា៖​

          “ ការរៀបចំកម្មវិធីនេះនៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធវីរអ្នកម្ដាយវៀតណាម 
នៅ​ខេត្ត Quang Nam នេះមានអត្ថន័យដ៏សែនសំខាន់ រួមចំណែកអប់រំ​ឧត្តមគតិ
 ​និងប្រពៃណីបដិវត្តន៍ សំរាប់ជំនាន់វ័យក្មេងក្នុងទូទាំងប្រទេស បន្តសរសេរបទ
​ចម្រៀងវីរភាព ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសដែរ។”

          ក្នុងឱកាសនេះដែរ គណៈចាត់តាំងបានប្រគល់សៀវភៅសន្សំប្រាក់ចំនួន
​២២៨ក្បាល ដោយទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារអាមេរិក សំរាប់វីរអ្នកម្ដាយ
 និងគ្រួសារគោលនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ