ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សិង្ហបុរី
(VOVWORLD) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - សិង្ហបុរី (1/8/1973-1/8/2018) ត្រូវបានរៀបចំឡើងនាថ្ងៃទី៣០ខែសីហានៅទីក្រុង Hai Phong ដោយសមាគមវៀតណាម-សិង្ហបុរី សហការ ជាមួយសម្ព័នសមាគម បណ្តាអង្គការមិត្តភាពទីក្រុង Hai Phong ។
កម្មវិធីសំដែងសិល្បៈរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - សិង្ហបុរី (1/8/1973-1/8/2018) |
នៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong លោក Nguyen Van Thanh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនសិង្ហបុរីដែលជានិច្ចកាលផ្តល់ការគាំទ្រនិងជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពជូនប្រជាជនវៀតណាមនិយាយរួម និងទីក្រុង Hai Phong និយាយដោយឡែក។ នាបច្ចុប្បន្ន សិង្ហបុរីជាប្រទេសដែលមានគម្រោងការណ៍ FDI ច្រើនបំផុតនៅ ទីក្រុង Hai Phong ដោយមានគម្រោងការចំនួន ៣០ ដោយទុនវិនិយោគ សុរបជិត ៧០០ លាន ដុល្លារអាមេរិក។
អញ្ជើញចួលរួមពិធីនេះ ភារធារីនៃសារធារណរដ្ឋសិង្ហបុរីប្រចាំ នៅវៀតណាម លោក Tan Weiming ក៏បានសង្កត់ធ្ងន់ថាឆ្នាំ២០១៨ ជាឆ្នាំ សំខាន់ៗសំរាប់សិង្ហបុរីនិងវៀតណាម។ ប្រទេសទាំងពីរបានរំលឹកខួប អនុស្សាវរីយ៍លើកទី៤៥នៃចំណងមិត្តភាពដ៏រឹងមាំនិងយូរអង្វែង។ ម្យ៉ាងទៀត វៀតណាមនឹងចែករំលែកគ្នាទៅវិញទៅមកនូវផលប្រយោជន៍ និងកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទក្នុងអាស៊ាន អំពីបញ្ហាផ្សេងៗទៀត ក្នុងនោះមាន ពាណិជ្ជកម្មសេរីភាពនិងសាកល្បងខាងសន្តិសុខផងដែរ៕