ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិសិង្ហបុរីនៅទីក្រុងហាណូយ
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបុណ្យជាតិសិង្ហបុរីនៅទីក្រុងហាណូយ |
(VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទីវាបុណ្យជាតិសិង្ហបុរី នាយប់ថ្ងៃទី១៤ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh បានផ្ញើសេចក្ដីអបអរសាទរ ចំពោះ រដ្ឋាភិបាល
និងប្រជាជនសិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់សិង្ហបុរី ដែលបាន
ត្រៀមខ្លួនជាស្រេច ចែករំលែបទពិសោធន៍អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច បណ្ដុះ
បណ្ដាលកម្មាភិបាល ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការតំបន់និង
អន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh មានគោលបំណងថាៈ ប្រទេស
ទាំងពីរ វៀតណាម និងសិង្ហបុរី បន្តពង្រីកថែមទៀតសក្ដានុភាពរបស់ភាគីនិមួយៗ
បង្កើនកិច្ចសហប្រតិបត្តិការ នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ
ឡើងកំរិតថ្មី បន្តរួមដៃកសាងសហគមន៍អាស៊ាន ប្រកបដោយរឹងមាំ សាមគ្គីភាព
សហប្រតិបត្តិការ រួមចំណែកសកម្ម ក្នុងការរក្សាសន្តិភាព ស្ថិរភាព សម្បូររុងរឿង
នៅក្នុងតំបន់និងអន្តរជាតិ៕