ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅអាហ្សង់ទីន
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិនៅអាហ្សង់ទីន |
(VOV)_នាថ្ងៃទី២២ សីហា ស្ថានទូតវៀតណាមប្រជានៅអាហ្សង់ទីន និង
គណបក្សកម្មុយនីស្តអាហ្សង់ទីន បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី
៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិវៀតណាមនៅរដ្ឋធានី Buenos Aires។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាហ្សង់ទីន លោក Nguyen
Dinh Thao បានអះអាងថា៖ បដិវត្តន៍ខែសីហា បានលើកទឹកចិត្តចលនាតស៊ូប្រ
ឆាំង របស់ប្រជាជាតិដែលត្រូវគេជិះជាន់ បើកចេញសករាជថ្មី ដោយសេរីភាព
ឯករាជ្យ និងសាធារណរដ្ឋសង្គមនិយម នៅវៀតណាម។ ឯកអគ្គរដ្ឋទូតក៏បាន
រំលឹកឡើងវិញនៅបណ្ដាចំណុចសំខាន់ៗនៃបដិវត្តន៍វៀតណាម ក៏ដូចជាសមិទ្ធិ
ផលលេចធ្លោ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម ជាពិសេសគឺ
បុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ៕