(VOVworld) - នាព្រឹកថ្ងៃទី១៨ សីហា នៅរដ្ឋធានីហាណូយរបស់វៀតណាមបាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកនគរបាលប្រជាជនវៀតណាម (ថ្ងៃទី១៩ សីហា) និងលើកទី១០ទិវាប្រជាជនទាំងមូលការពារ
សន្តិសុខមាតុប្រទេស។អញ្ជើញចូលរួមពិធីនេះក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់ អតីត
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋវៀតណាម ព្រមទាំងគណៈប្រតិភូនគរបាល
ប៉ូលីសនៃប្រទេសផ្សេងៗទៀតផង។
|
លោក Truong Tan Sang ប្រគល់គ្រឿងឥស្សារិយយសផ្កាយមាសជូនកងកម្លាំងនគរបាលប្រជាជនវៀតណាម |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា
ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ទោះបីសហប្រតិបតិ្តការនិងអភិវឌ្ឍន៍នៅជានិន្នាការ
ធំក្ដី ប៉ុន្តែស្ថានភាពពិភពលោកបន្តមានបំរ៉ែបំរួលដ៏ស្មុគស្មាញជាច្រើន។កម្លាំង
អមិត្តនានាកំពុងបង្កើនសកម្មភាពប្រឆាំងនិងបំផ្លិចបំផ្លាញអំពីនយោបាយ សេដ្ឋ
កិច្ច វប្បធម៌សំដៅលុបចោលតួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តនិងលិទ្ធិសង្គម
និយមនៅវៀតណាម។ជំលោះលើអធិបតេយ្យភាពអំពីកោះសមុទ្រនឹងប្រព្រឹត្តទៅ
យ៉ាងស្មុគស្មាញជាង ធ្ងន់ធ្ងរជាង ដែលគំរាមកំហែងទៅលើបូរណភាពដែនដីប្រ
ទេសជាតិ។ចំពោះស្ថានភាពនោះ លោក Truong Tan Sang បានលើកច្បាស់ថា
ប្រទេសទាំងមូលត្រូវប្រមូលផ្ដុំខិតខំប្រឹងប្រែង ប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាថែមទៀត
ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុប្រទេសវៀតណាមសង្គមនិយម។
“យើងចាំបាច់ត្រូវយល់ច្បាស់អំពីស្ថានភាពនោះដើម្បីប្ដេជ្ញាចិត្តនិងមានវិធានការ
ដ៏ខ្លាំងក្លា ម្ចាស់ការបង្ការប្រឆាំងការជះឥទ្ធិពលអសកម្មពីខាងក្រៅ ហើយត្រូវ
ទទួលឲ្យបាននូវគោលដៅនោះគឺ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាព
បូរណភាពដែនដីរបស់មាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជននិងលិទ្ធិសង្គមនិយម
ការពារបុព្វហេតុផ្លាស់ប្ដូរថ្មី ការពារផលប្រយោជន៍ជាតិ រក្សាស្ថិរភាព នយោបាយ
និងបរិយាកាសសន្តិភាពដើម្បីកសាង អភិវឌ្ឍន៍ប្រទេសជាតិតាមទិសសង្គម
និយម”។
នៅពិធីនេះដែរ លោក Truong Tan Sang បានប្រគល់គ្រឿងឥស្សារិយយសផ្កាយ
មាសលើកទី៤ជូនកងកម្លាំងនគរបាលប្រជាជនវៀតណាម៕