ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ឧសភា នៅកោះពេជ្យ រាជធានី ភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសហអធិបតីព្រឹត្តិតការណ៍ «ដើរថ្មើជើងសប្បុរសធម៌»។ 
ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន - ảnh 1 ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន

(VOVworld) - នាព្រឹកថ្ងៃទី ២១ ឧសភា នៅកោះពេជ្យ រាជធានី ភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសហអធិបតីព្រឹត្តិតការណ៍ «ដើរថ្មើជើងសប្បុរសធម៌»។ នេះគឺជា សកម្មភាពដំបូងដែលចាប់ផ្តើមឲ្យរាល់សកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាន (ថ្ងៃទី ៨ សីហា) នៅប្រទេសកម្ពុជា។ ថ្លែងមតិនៅពិធីបើក ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា លោក Christopher Montero បានអះអាង ថា៖ ព្រឹត្តិការណ៍នេះបង្ហាញនូវស្មារតីសាមគ្គីភាពហើយបង្កើតឡើងកំលាំងចលករសំរាប់ប្រទេសជាសមាជិកផ្សេងរបស់អាស៊ានក្នុងការអនុវត្តបណ្ដាគោលដៅរួមដើម្បីសហគមន៍អាស៊ានសន្តិភាពស្ថិរភាពនិងសម្បូររុងរឿងមួយ។ ចំនួនប្រាក់ ទាំងអស់ដែលត្រូវបានរៃអង្គាសក្នុងឱកាសនេះនឹងត្រូវបានផ្ញើដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដែលជាទីកន្លែងពិនិត្យព្យាបាលឥតគិតថ្លៃសំរាប់កុមារនៅកម្ពុជា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ