ពិធីរំលឹកគុណបណ្ដាវីរជនដែលបានពលីជីវិតការពារប្រជុំកោះ Truong Sa
(VOV)_នាថ្ងៃទី១០ ឧសភានៅតំបន់ Co Lin – Len Dao ចំណុះប្រជុំកោះ Truong
Sa ខេត្ត Khanh Hoa ( ភាគកណ្ដាលវៀតណាម) គណះប្រតិភូកម្មាភិបាលនៃបណ្ដា ស្ថាប័នមជ្ឈឹម និងទីក្រុងហូជីមិញ ដឹកនាំដោយលោកNguyen Van Dua លេខារង
គណះកម្មាធិការ ទីក្រុងហីជីមិញ បានទៅទស្សនានិងបំពេញការងារនៅប្រជុំកោះ
Truong Sa។ ថ្លែងមតិនៅ ពិធីរំលឹកគុណបណ្ដាវីរជនដែលបានពលីជីវិតការពារប្រជុំ
កោះ Truong Sa លោក Dinh Gia That ឧត្តមនាវីត្រី និងជាលេខាគណះកម្មាធិការបក្ស ស្នងការនយោបាយផ្នែកទ័ពជើងទឹកប្រជាជនវៀតណាម បានក្រើនរំលឹកឡើងវិញ
នូវព្រឹត្តិការណ៍ មុននេះ គឺ ២៥ឆ្នាំ ថ្ងៃទី ១៤ មិនា ឆ្នាំ ១៩៨៨ កម្មាភិបាល យុទ្ធជនកង
ទ័ពជើង ទឹកវៀតណាមចំនួន៦៤នាក់ បានតស៊ូដ៏អង់អាចក្លាហាន និងពលីជីវិទដើម្បី
ការពារតំបន់ កោះសមុទ្រនៃមាតុប្រទេស។ ទន្ទឹមនឹងនោះ លោកDinh Gia That ក៏ បានអះអាងថា៖ ទោះបីជានៅមានការលំបាកសាក់ល្បងជាច្រើនក្តី ប៉ុន្តែ បណ្ដាយុទ្ធ
ជន នៅប្រជុំកោះTruong Sa នេះ ប្តេជ្ញចិត្តការពាររឹងមាំអធិបតេយ្យភាពសមុទ្រ កោះ របស់មាតុប្រទេស ដើម្បីTruong Sa កាន់តែរឹងមាំ ខ្លាំងមាំមួននិងស្ថិតស្ថិរជា អមតជា មួយប្រទេសជាតិ៕