ពិធីរំលឹកវិញ្ញាណក្ខ័ន្ទយុទ្ធជនដែលពលីជីវិតនៅប្រជុំកោះ Truong Sa

ពិធីរំលឹកវិញ្ញាណក្ខ័ន្ទយុទ្ធជនដែលពលីជីវិតនៅប្រជុំកោះ Truong Sa - ảnh 1
បណ្ដែតតម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ទយុទ្ធជនដែលបានពលីជីវិតនៅកោះ Gac Ma

(VOVworld) - ពិធីរំលឹកវិញ្ញាណក្ខ័ន្ទបណ្ដាកម្មាភិបាល យុទ្ធជនវៀតណាមដែល បាន
ពលីជីវិតនៅប្រជុំកោះ Truong Sa បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ឧសភា នៅ
កោះ Colin កោះ Len Dao និងកោះ Gac Ma ចំណុះប្រជុំកោះTruong Sa ខេត្ត Khanh
Hoa ភាគកណ្ដាលវៀតណាម។នេះជាទីកន្លែងដែលមុននេះ២៧ ឆ្នាំ នាថ្ងៃទី១៤ មិនា
 ឆ្នាំ១៩៨៨ បានប្រព្រឹត្តទៅការប្រយុទ្ធដ៏អង់អាចក្លាហានរបស់ កម្មាភិបាលយុទ្ធជន
កងទ័ពជើងទឹកវៀតណាមសំដៅការពារអធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋ
របស់មាតុប្រទេស។តំណាងនៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បញ្ជាការ
ដ្ឋានកងទ័ពជើងទឹកនិងក្រសួង ស្ថាប័នមជ្ឈឹមនិង តំបន់នានាបានមកអុធធូបរំលឹក
វិញ្ញាណក្ខ័ន្ទបណ្ដាវីរជនពលី។អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក
Truong Minh Tuan បានសង្កត់ធ្ងន់ថា៖
“ដោយការគោរពរាប់អាននិងភាពសោកស្ដាយឥត់កោះត្រើយ ពីដួងចិត្តរបស់ខ្លួន យើងខ្ញុំសុំស្ម័គ្រចិត្តធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីសក្ដិសមទៅនឹងជំនឿចិត្តនិង មនសិការរបស់ជំនាន់មុនៗ សុំបូជាខ្លួនសំរាប់បុព្វហេតុកសាងនិងការពាររឹមមាំ អធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ