ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ Le Duc Anh នៅប្រទេសជាច្រើន

(VOVWORLD) -  នាថ្ងៃទី ៤ ខែឧសភា ជាថ្ងៃទី២នៃការកាន់ទុក្ខថ្នាក់ជាតិរបស់ប្រទេសវៀតណាមដើម្បី រំលឹកដល់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh។ ទីភ្នាក់ងារនិងការិយាល័យនៅក្នុងប្រទេសវៀតណាមនិងការិយាល័យតំណាងនៅឯបរទេសសុទ្ធតែបង្ហូតទង់ពាក់កណ្តាលផងដែរ។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ Le Duc Anh នៅប្រទេសជាច្រើន - ảnh 1អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi អញ្ជើញសរសេរក្រាំងមាស

ទន្ទឹមនឹងនេះ នៅបណ្តាប្រទេសនានា ស្ថាប័នតំណាងវៀតណាម បានទទួលគណៈ ប្រតិភូមកគោរពវិញ្ញាណក្ខ័ន្ធ អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh។ នៅទីក្រុងហ្សាកាតា នាព្រឹកថ្ងៃទី ៤ ឧសភា អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi និងអគ្គលេខាធិការអាស៊ានរង លោក Hoang Anh Tuan បានទៅស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ Le Duc Anh។ នៅទីនេះ លោកអគ្គលេខាធិការបានសម្តែងនូវការកោតសរសើរចំពោះអតីតប្រធានរដ្ឋ លោក Le Duc Anh ដែលជាមេដឹកនាំមានចក្ខុវិស័យយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍប្រទេសជាតិនិងបានរួមចំណែកសកម្មដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

មុននេះនៅថ្ងៃទី ៣ ខែឧសភា នៅទីក្រុងញូវយ៉ក ក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍របស់ វៀតណាមនៅអង្គការសហប្រជាជាតិក៏បានទទួលគណៈប្រតិភូជាច្រើនមកគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ