ពិធីរំសឹកខួបជ័យជំនះ ៣០ មេសា បានប្រព្រឹត្តិទៅតាម​រយៈ​ទូរទស្សន៍​ផ្សាយផ្ទាល់ និងតាមអនឡាញ

(VOVWORLD) - លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះបក្សភាគទីក្រុងនឹងផ្ដោតសំខាន់លើការដឹកនាំ ដើម្បីទីក្រុង ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដើម្បីប្រទេសជាតិទាំងមូល និងសុភមង្គលរបស់ប្រជាជន។
ពិធីរំសឹកខួបជ័យជំនះ ៣០ មេសា បានប្រព្រឹត្តិទៅតាម​រយៈ​ទូរទស្សន៍​ផ្សាយផ្ទាល់ និងតាមអនឡាញ - ảnh 1 ពិធីរំសឹកខួបជ័យជំនះ ៣០ មេសា 

នាព្រឹកថ្ងៃទី ៣០ ខែមេសានៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្សទីក្រុងក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានប្រារព្ធពិធី រំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូង ឯកភាពប្រទេសជាតិ  (៣០ មេសា ឆ្នាំ ១៩៧៥ - ៣០ មេសា ឆ្នាំ ២០២០) ។ ពិធីនេះបានប្រព្រឹត្តិទៅតាមរយៈទូរទស្សន៍ផ្សាយផ្ទាល់ និងតានអនឡាញ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះបក្សភាគទីក្រុងនឹងផ្ដោតសំខាន់លើការដឹកនាំ ដើម្បីទីក្រុង ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដើម្បីប្រទេសជាតិទាំងមូល និងសុភមង្គលរបស់ប្រជាជន។ លោកអញ្ជើញថ្លែងថា៖

“ទីក្រុងហូជីមិញបន្តរក្សាតួនាទីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសទាំងមូល នាំមុខគេក្នុងការអនុវត្តន៍គំរូកំណើនថ្មី ក្នុងស្ថានភាពប្រក្រតីថ្មី។  អភិវឌ្ឍន៍ យ៉ាងឆាប់រហ័សប្រកបដោយចីរភាព ដោយផ្អែកលើមូលដ្ឋាននៃការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្ត ខិតខំដើម្បីក្លាយជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតដ៏ធំបំផុតរបស់ប្រទេស។ អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ចនិងសង្គម ការពារបរិស្ថាន ជំរុញកម្លាំងនិងសេចក្តីប្រាថ្នារបស់ប្រជាជនទីក្រុង ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ