ពិធីលើកដម្កើងសិស្សានុសិស្សពូកែជាជនជាតិភាគតិចឆ្នាំ២០១៤

ពិធីលើកដម្កើងសិស្សានុសិស្សពូកែជាជនជាតិភាគតិចឆ្នាំ២០១៤ - ảnh 1
ពិធីលើកដម្កើងសិស្សានុសិស្សពូកែជាជនជាតិភាគតិចឆ្នាំ២០១៤

(VOV)_​នាព្រឹកថ្ងៃទី១ វិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជនជាតិ 
​បានរួមសហការជាមយយទីភ្នាក់ងារសារព័ត៍មានវៀតណាម រៀបចំពិធីលើក​ដម្កើង
សិស្សានុសិស្សពូកែជាជនជាតិភាគតិចឆ្នាំ២០១៤។ ថ្លែងមតិនៅទីនេះ ​ឧបនាយក
រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកសរសើរ​បណ្ដាអ្នកគ្រូ លោក
គ្រូ ដែលបានយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើមបង្ហាត់បង្រៀនប្អូនៗ ទទួលបានរង្វាន់
ខ្ពស់ក្នុងការប្រឡងនានា។ ឧបនាយក​រដ្ឋមន្ត្រី​ Nguyen Xuan Phuc បានស្នើថា៖

“ ក្រសួងអប់រំនិងបណ្ដុះបណ្ដាត្រូវយកចិត្តទុកដាក់ជាងទៀតចំពោះបណ្ដា​លោកគ្រូ
 អ្នកគ្រូនៅតំបន់ឆ្ងាយដាច់ស្រយាល និងចាត់ទុកនេះគឺជាកត្តាដើម្បី​លើកកំពស់
គុណភាពជនជាតិភាគតិច សិស្សានុសិស្សជាជនជាតិភាគតិច។ រីឯ គណៈកម្មាធិ
ការបក្ស រដ្ឋអំណាច់គ្រប់ជាន់ថ្នាក់ក៏ត្រូវចាត់ទុកនេះគឺជាំភារកិច្ច​សំខាន់ ដើម្បីអភិ
វឌ្ឍន៍យូរអង្វែង ចីរភាព និងដំបូងបង្អស់គឺកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ