ពិធីលើកតម្កើងអាជីវករឆ្នើមៗនៃទំបន់ឆ្នេរសមុទ្រប៉ែកខាងជើងវៀតណាមឆ្នាំ ២០១៨
(VOVWORLD) - នាយប់ថ្ងៃទី៤ ខែតុលា នៅទីក្រុង Hai Phong សភាពាណិជ្ជកម្មនិងឧស្សា ហកម្មវៀតណាម (VCCI) បានរៀបចំពិធីរំលឹកខួបទិវាអាជីវករវៀតណាម (ថ្ងៃទី៣ តុលា) និងលើកតម្កើងអាជីវករឆ្នើមៗនៃតំបន់ឆ្នេរសមុទ្រប៉ែកខាងជើងឆ្នាំ ២០១៨។
ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ TTXVN) |
ជាអាជីវករមួយរូបក្នុងចំណោមអាជីវករឆ្នើមដែលទទួលបានពានរង្វាន់ទាំង៣០រូប លោកស្រី Nguyen Thuy Huong នាយិកាក្រុមហ៊ុនភាគហ៊ុនគុជខ្យង Ha Long បានចែករំលែកថា៖
“ប្រការដំបូងដែលបញ្ជាក់នូវការអភិវឌ្ឍរបស់អាជីវករមួយរូបចំពោះសហ គមន៍ ចំពោះសង្គមនោះគឺកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ខ្លួនរបស់អាជីវកររូបនេះ នៅក្នុងសហគ្រាសរបស់គេ។ គេត្រូវកសាងសហគ្រាសឲ្យបានរីកចម្រើន ឆ្ពោះ ទៅរកការរួមចំណែកចំពោះការអភិវឌ្ឍនៃសហគមន៍”។
នាបច្ចុប្បន្ន នៅទូទាំងប្រទេសវៀតណាមមានសហគ្រាសប្រមាណ៦សែន អង្គភាព ក្នុងនោះតំបន់ឆ្នេរសមុទ្រប៉ែកខាងជើងមានសហគ្រាសដែលត្រូវបាន បង្កើតថ្មីប្រមាណ៨ពាន់អង្គភាព ដោយមានទុនចុះបញ្ជីសរុបប្រមាណ៥៥ទ្រីលានដុង ដែលជួយបង្កើតការងារធ្វើសម្រាប់ពលកររាប់លាននាក់ និងរួមចំណែកធានា សុខុមាលភាពសង្គមផងដែរ៕