ពិធីលើកតម្កើង “និស្សិតល្អ៥យ៉ាង” និងប្រគល់ពានរង្វាន់ “ផ្កាយខែមិគសិរ”

(VOVWORLD) -នាយប់ថ្ងៃទី៧មករានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៦៨នៃ ទិវាប្រពៃណីសិស្សានុសិស្សវៀតណាមនិងសមាគមនិស្សិតវៀតណាម (ថ្ងៃទី៩មករា ១៩៥០-ថ្ងៃទី៩មករាឆ្នាំ២០១៨) លើកតម្កើងនិស្សិតទទួលបានកិត្តិនាម “និស្សិតល្អ៥ យ៉ាង” រួមទាំងប្រគល់ពានរង្វាន់ “ផ្កាយខែមិគសិរ” ឆ្នាំ២០១៧ផងដែរ។
ពិធីលើកតម្កើង “និស្សិតល្អ៥យ៉ាង” និងប្រគល់ពានរង្វាន់ “ផ្កាយខែមិគសិរ” - ảnh 1 ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែល វៀតណាមកំពុងចូលរួម សមាហរណកម្មកាន់តែស៊ីជម្រៅនោះ តួនាទីរបស់សិស្សានុសិស្សកាន់តែសំខាន់ៗ ក្នុង ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។ លោក Truong Hoa Binh បានលើកច្បាស់ ថា៖

        “ក្នុងនាមជាអង្គការនយោបាយ សង្គមរបស់និស្សិត សមាគមនិស្សិត វៀតណាម ត្រូវមានការផ្លាស់ប្តូរដោយឥតឈប់ឈរនូវខ្លឹមសារ វិធីសាស្ត្រប្រតិបត្តិ ជាពិសេស ពង្រីកការច្នៃប្រឌិតនិងស្មារតីខិតខំប្រឹងប្រែងរបស់និស្សិត។ សមាគមនិស្សិតវៀតណាម ត្រូវជាកន្លែងបង្កើតបរិយាកាសគួរឲ្យទាក់ទាញ ដើម្បីនិស្សិតទាំងអស់ហាត់ពត់លត់ដំខ្លួន និងពូនជ្រុំឧត្តម គតិ សីលធម៌ ព្រមទាំងក្លាយទៅជាមិត្តរួមដំណើរគួរឲ្យទុកចិត្តរបស់ និស្សិតក្នុងការសិក្សារៀនសូត្រ ក្នុងការចាប់ផ្តើមអាជីពជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ