ពិធីលើកសរសើរនារីឆ្នើមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន
(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែតុលា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំពិធីជួបសំណេះសំណាល និងលើកសរសើរនារីឆ្នើមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស។
ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN) |
ចូលរួមក្នុងកម្មវិធីនេះ មានឧប នាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងការប្រយុទ្ធនឹងជំងឺអេដស៍និងបង្ការ ទប់ស្កាត់ពេស្យាចារ រួមទាំងនារីឆ្នើមជាង ២០០ រូប។
នៅពិធីនេះ តំណាងនានាបានស្តាប់នារីឆ្នើម នៃកងកម្លាំងនគរបាល ប៉ូលីសការពារព្រំដែន ប៉ូលីសសមុទ្រ និងគយ ចែករំលែកអំពីការលំបាក ការតស៊ូនិងភាពវៃឆ្លាត ក្នុងការប្រ យុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម បទល្មើសគ្រឿងញៀន។ ពួកគេបានចូលរួមចំណែកជាវិជ្ជមាន ស៊ូទ្រាំ មានការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹង បទឧក្រិដ្ឋគ្រឿងញៀន ដើម្បីនាំមកនូវការរស់នៅប្រកបដោយសុខសន្តិភាពជូនដល់ប្រជាជនគ្រប់រូប៕