ពិធីសច្ចាប្រនិធានទទួលដំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន
|
ពិធីសច្ចាប្រនិធានទទួលដំណែងរបស់ ប្រធានាធិបតី ថ្មីរបស់អ៊ុយក្រែន លោក Pyotr Poroshenko ត្រូវបានរៀបចំ ឡើងនៅរដ្ឋធានី Kiev (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៧ មិថុនា ពិធីសច្ចាប្រនិធានទទួលដំណែងរបស់
ប្រធានាធិបតី ថ្មីរបស់អ៊ុយក្រែន លោក Pyotr Poroshenko ត្រូវបានរៀបចំ
ឡើងនៅរដ្ឋធានី Kiev ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់
មកពីប្រទេសចំនួន ៥៦ លើពិភពលោក ក្នុងនោះ មានអនុប្រធានាធិបតី
អាមេរិក លោក Joe Biden ប្រធានសហភាព អឺរ៉ុប (EU) លោក Herman
Van Rompuy និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ុយក្រែន លោក Mikhail
Zurabov។ ថ្លែងមតិនៅពិធីនេះ ប្រធានាធិបតីថ្មីរបស់ អ៊ុយក្រែនបាន
អះអាងថា៖ ក្នុងឋានៈថ្មីដោយមានការទទួលខុសត្រូវសំខាន់ជាច្រើន
រដ្ឋាភិបាល Kiev នឹងធានាបណ្ដាសិទ្ធិនិងសេរីភាពរបស់ប្រជាជន
អ៊ុយក្រែន គោរព រដ្ឋធម្មនុញ្ញនិងច្បាប់ ព្រមទាំង លើកកំពស់គិត្យានុភាព
របស់ប្រទេសអឺរ៉ុបខាងកើត នេះ។ លោក Poroshenko បានឲ្យដឹងថែម
ទៀតថា៖ អ៊ុយក្រែននឹងចុះហត្ថលេខាលើផ្នែកខ្លឹមសារអំពីសេដ្ឋកិច្ច
ក្នុងកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយ EU ហើយចាត់ទុកកិច្ចព្រមព្រៀង
នេះគឺជាជំហានដំបូងក្នុងដំណើរការក្លាយទៅជាសមាជិកជាផ្លូវការរបស់ EU៕