ពិធីសែនព្រេនចាប់ផ្ដើមរដូវនេសាទត្រីថ្មី
|
ពិធីសែនព្រេនចាប់ផ្ដើមរដូវនេសាទត្រីថ្មី (VOV) |
Vovworld-នាព្រឹកថ្ងៃទី៦មិនានៅវិហារ Thuyen សង្កាត់ Thanh Khe Dong ខ័ណ្ឌ
Thanh Khe ទីក្រុង Da Nang បានប្រព្រឹត្តទៅបុណ្យសែនព្រេនបួងសួងរដូវនេសាទ
ត្រីឆ្នាំ២០១៥ ជាបុណ្យប្រពៃណីមួយបង្ហាញនូវការដឹងគុណរបស់ប្រជាជនដំបន់
ចំពោះសមុទ្រពុព្វបុរសនិងបួងសួងសូមឲ្យប្រទេសជាតិសម្បូរធូធារ ប្រជាជន
សុខសាន្តត្រាណអាកាសធាតុអំណោយផល។
បុណ្យរួមមានផ្នែកពិធីការនិងផ្នែកមហោស្រព។ ចាប់ផ្ដើមដោយពិធីការថ្វាយ
អញ្ចើញទេវតាសមុទ្រមកចូលរួមបុណ្យ បន្ទាប់នោះជាពិធីបួងសួងសុខសាន្តត្រាណ
និងបួងសួងសូមឲ្យចាប់ផ្ដើមរដូវនេសាទត្រី។ លោក Tran Dinh Chien អនុប្រធាន
គណៈកម្មាធិការប្រជាជនខ័ណ្ឌ Thanh Khe ទីក្រុង Da Nang បានឲ្យដឹងថា៖
“បុណ្យបួងសួងចាប់ផ្ដើមរដូវនេសាទត្រីប្រពៃណីរបស់ខ័ណ្ឌ Thanh Khe បាន
ប្រព្រឹត្តទៅនាថ្ងៃទី១៦ខែទី១តាមច័ន្ទគតិ ត្រៀមរៀបចំចេញទៅនេសាទត្រីដើមឆ្នាំ។
ការរៀបចំបុណ្យចាប់ផ្ដើមរដូវនេសាទត្រីជាគោលការណ៍របស់ដំបន់សំដៅពង្រីក
អត្តសញ្ញាណវប្បធម៍ប្រពៃណីរបស់ប្រជាជាតិទន្ទឹមនឹងនោះបង្កើតកំលាំងចលករ
ចេញដំណើរទៅនេសាទត្រីដើមឆ្នាំរបស់ប្រជាអ្នកនេសាទ៕”