ពិធី​អុជ​ទៀន​គោរព​វិញ្ញាណក្ខន្ធ​ វីរ​យុទ្ធជនពលី​

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២៣) នាយប់ថ្ងៃទី ២៦ កក្កដា នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ក្រសួងអប់រំនិងបណ្តុះបណ្តាល និងទីក្រុងហាណូយ រៀបចំ “ពិធីអុជទៀនគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី” ថ្នាក់មជ្ឈឹម។ 
ពិធី​អុជ​ទៀន​គោរព​វិញ្ញាណក្ខន្ធ​ វីរ​យុទ្ធជនពលី​ - ảnh 1នាយឧត្តមសេនីយ៍ Phan Van Giang អុជធូបថ្លែងអំណរគុណនិងថ្វាយផ្កានៅផ្នូររបស់យុទ្ធជនពលី ។ រូបថត៖ Tuoi Tre Thu Do

ពិធីនេះក៏បានប្រព្រឹត្តិទៅនៅទីតាំងឈាបនដ្ឋានយុទ្ធជនពលីចំនួន ៩ កន្លែងនៅតាមបណ្តាខេត្ត៖ Hoa Binh, Quang Ngai Tay Ninh Ha Giang Quang Ninh Quang Tri Dak Lak Tra Vinh ទីក្រុង Can Tho និងនៅតាមឈាបនដ្ឋានយុទ្ធជនពលី និងសំណង់ចារឹកគុណូបការៈរបស់យុទ្ធជនពលីនៅទូទាំងប្រទេស។

នៅក្នុងពិធីនេះ គណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីស្មឹងស្មាធិ៍រំលឹកដល់ការលះបង់ដ៏ធំធេងរបស់វីរៈយុទ្ធជនពលីដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីឯករាជ្យជាតិ និងសុភមង្គលរបស់ប្រជាជន។ គណៈប្រតិភូ ថ្នាក់ដឹកនាំ និងសមាជិកសហជីព យុវជន បានអញ្ជើញថ្វាយផ្កា អុជធូប ទៀន គោរពវិញ្ញាណក្ខន្ធវីរៈអ្នកម្ដាយវៀតណាម និងវីរៈយុទ្ធជនពលីជិត២.២០០នាក់នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុងហាណូយ។

ពិធី​អុជ​ទៀន​គោរព​វិញ្ញាណក្ខន្ធ​ វីរ​យុទ្ធជនពលី​ - ảnh 2គណៈប្រតិភូ អុជធូប គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ឌជនពលី។ រូបថត៖ H Xiu/VOV

ថ្លែងមតិក្នុងពិធីនេះ ពីទីតាំងផ្សាយផ្ទាល់នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអះអាងថា បក្ស រដ្ឋ ប្រព័ន្ធនយោបាយទាំងមូល និងសង្គមទាំងមូល ជានិច្ចកាលយកចិត្តទុកដាក់ដឹកនាំ បញ្ជាណែនាំ និងអនុវត្តយ៉ាងល្អការងារតបស្នងសងគុណជាក់ស្តែង លើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់យុទ្ធជនពិការ យុទ្ធជនជំងឺ សាច់ញាតិយុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍៖ “សូមស្នើឲ្យបន្តសម្របសម្រួលជាមួយគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក អង្គភាព និងមូលដ្ឋាននានាដើម្បីជំរុញការងារតបស្នងសងគុណ និងឧបត្ថម្ភគ្រួសារគោលនយោបាយ; យកចិត្តទុកដាក់លើការអប់រំប្រពៃណីដើម្បីឱ្យយុវជនជំនាន់ក្រោយយល់ដឹងយ៉ាងជ្រាលជ្រៅ និងគោរពគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍។ ខ្ញុំក៏ស្នើឱ្យទីភ្នាក់ងារ អង្គភាព និងមូលដ្ឋាននៅក្នុងនិងក្រៅកងទ័ព បន្តយកចិត្តទុកដាក់បញ្ជាណែនាំ បង្កលក្ខណៈងាយស្រួល សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការគណៈប្រតិភូគ្រប់ជាន់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយរបស់បក្ស និងរដ្ឋ ចំពោះជនមាពោះបដិវត្តន៍”។

ក្នុងខែកក្កដានេះ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសបានរៀបចំសកម្មភាពជាបន្តបន្ទាប់ ដើម្បីថ្លែងអំណរគុណចំពោះវីរៈយុទ្ធជនពលី និងជនមានគុណូបការៈចំពោះប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ