ពិធីអបអរសាទរទិវាបុណ្យជាតិលើកទី ២៤៣ របស់សហរដ្ឋអាមេរិក
(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែមិថុនា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី ២៤៣ នៃទិវាបុណ្យជាតិសហរដ្ឋ អាមេរិកផងដែរ។
ថ្លែងសុន្ទរកថានៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម លោក Chu Ngoc Anh បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់ខ្លួន និងមានបំណង ចង់ឲ្យទំនាក់ទំនងទ្វេភាគីនេះកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងទៀតនាពេលខាងមុខ។ លោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា លទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លង មក បានរួមចំណែកបង្កើតមូលដ្ឋានសម្រាប់ប្រទេសទាំងពីរឆ្ពោះទៅឆ្នាំ ២០២០ ដោយមានព្រឹត្តិការណ៍សំខាន់ៗជាច្រើននៃទំនាក់ទំនងទ្វេភាគី ក្នុងនោះមាន ខួបលើកទី ២៥ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - សហរដ្ឋអាមេរិក។ ខណៈពេលដែល វៀតណាមកាន់ដំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០ - ២០២១ ប្រទេសទាំងពីរ វៀតណាមនិងសហរដ្ឋអាមេរិកនឹងមានឱកាសជាច្រើនដើម្បីរួមសហការដោះស្រាយរាល់បញ្ហាតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់និងលើពិភពលោក៕