ពីធីឧទ្ទេសនាមសៀវភៅសការពារប្រទេសវៀតណាមនៅកូរ៉េខាងត្បូងនិងអ៊ីស្រាអែល
(VOVWORLD) - នាថ្ងៃទី ១៧ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រារព្ធខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជន វៀតណាម (ថ្ងៃទី២២ ធ្នូ ឆ្នាំ១៩៤៤ - ថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៩) និងឧទ្ទេសនាមសៀវភៅសការពារប្រទេសវៀតណាម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Do Minh Hung ថ្លែងក្នុងពិធី (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុព័ន្ធការពារប្រទេសវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោកវរសេនីយ៍ឯក Dinh Hung Tuan បានសង្កត់ធ្ងន់ថា កិច្ចការការពារប្រទេសរបស់ប្រជាជនទាំងមូលរបស់វៀតណាមគឺជាខឿនការពារប្រទេស ដើម្បី ប្រជាជនដោយប្រជាជននិងរបស់ប្រជាជន ហើយជាខឿនការពារប្រទេសមានលក្ខណៈសន្តិភាព ការពារខ្លួន និងការអភិវឌ្ឍន៍តាមទិសដៅប្រជាជនទាំងមូល លើគ្រប់ជ្រុងជ្រោង ឯករាជ្យ ខ្លួនទីពឹងខ្លួន និងកាន់តែទំនើបដោយផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងសេដ្ឋកិច្ចនិងការពារប្រទេស សន្តិសុខ ព្រមទាំងដោយប្រជាជនជាម្ចាស់ផងដែរ។ ក្នុងរយៈពេល ៧៥ ឆ្នាំនៃការអភិវឌ្ឍ កងទ័ពប្រជាជនវៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការកសាងកងទ័ពបដិវត្ត ចំំណានស្ទាត់ជំនាញ និង ទំនើបជាជំហានៗ ដើម្បីត្រៀមខ្លូនប្រយុទ្ធ និងការពារឯករាជ្យ អធិបតេយ្យភាពឯកភាពនិងបូរណភាពទឹកដីរបស់វៀតណាមផងដែរ។
នាល្ងាចថ្ងៃនោះ នៅទីក្រុង Tel Aviv ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលនិងស្ថាប័នការពារប្រទេសវៀតណាមក៏បានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ព្រមទាំងឧទ្ទេសនាមអំពី“ សៀវភៅសការពារប្រទេសឆ្នាំ ២០១៩” ផងដែរ៕