ពិធី “លើកតម្កើងកូនចៅស្ដេច Hung ទូទាំងសកលលោកឆ្នាំ២០២០”

(VOVWORLD) - ពិធី “លើកតម្កើងកូនចៅស្ដេច Hung ទូទាំងសកលលោកឆ្នាំ២០២០” បានផ្សាយផ្ទាល់ពីទីក្រុងហាណូយ ដោយភ្ជាប់ប្រព័ន្ធវីដេអូទៅ ទីតាំងចំនួន១០កន្លែងជាប្រទេសចំនួន១០ តំណាងឲ្យទ្វីបទាំង៥។
ពិធី “លើកតម្កើងកូនចៅស្ដេច Hung ទូទាំងសកលលោកឆ្នាំ២០២០” - ảnh 1 ពិធីត្រូវបានផ្សាយផ្ទាល់ពីទីក្រុងហាណូយដោយភ្ជាប់ប្រព័ន្ធវីដេអូទៅទីតាំងចំនួន១០កន្លែងជាប្រទេសចំនួន១០។ (រូបថត៖ TTXVN)

នៅពិធីនេះ គណៈចាត់តាំងបានលើកតម្កើងហើយប្រគល់ពានរង្វាន់ ចំនួន៣៥ពានជូនដល់បណ្ដាអ្នកនិពន្ធឆ្នើមៗក្នុងការប្រឡង “ទិវាសែនដូនតា ជាតិវៀតណាមអនឡាញទូទាំងសកលលោក” ឆ្នាំ២០២០។ ថ្លែងនៅពិធីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Luu Van An អនុប្រធានគណៈចាត់តាំងទិវា សែនដូនតាជាតិវៀតណាមអនឡាញលើទូទាំងសកលលោកឆ្នាំ២០២០ បានអះអាងថា៖

“លទ្ធផលនៃការប្រឡងនេះគឺជាសក្ខីភាពនៃសេចក្ដីស្នេហាជាតិរបស់ប្រជាជនក៏ដូចជាអាណិកជន វៀតណាមទាំងមូលក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិ Covid-19 ព្រមទាំងរំលេចនូវអត្ថន័យដ៏ពិសិដ្ឋនៃពាក្យបី ម៉ាត់ ជនរួមជាតិ”

គួរបញ្ជាក់ថាការប្រឡងទិវាសែនដូនតាជាតិវៀតណាមអនឡាញ ទូទាំងសកលលោកឆ្នាំ២០២០ត្រូវបានបំផុសឡើងចាប់ពីថ្ងៃទី១៨ មីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២០។ នៅពេលដល់ទិវាសែនខួបស្ដេច Hung ម្ដង (ថ្ងៃទី១០ ខែមីនា តាមច័ន្ទគតិ) ប្រជាអាណិកជននិងមិត្តភក្តិអន្តរជាតិរាប់ ពាន់នាក់នៅតាមប្រទេសនិងតំបន់ដែនដីជិត១០០កន្លែងបានព្រមៗគ្នាប្ដូររូប ភាពតំណាងនៃ facebook បុគ្គលនិងសមូហភាពទៅជាឡូហ្គោនៃទិវា សែនដូនតាជាតិវៀតណាមអនឡាញ ទូទាំងសកលលោក ដើម្បីសម្ដែងនូវ សេចក្ដីស្នេហាចំពោះស្រុកកំណើតវៀតណាម។ រួមជាមួយគ្នានោះ អត្ថបទ ពីប្រទេសចំនួន២៥ត្រូវបានផ្ញើរមកការប្រឡងទិវាសែនដូនតាជាតិវៀត ណាមអនឡាញទូទាំងសកលលោកឆ្នាំ២០២០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ