ពូនជ្រំចំណងមិត្តភាពជាភាតរៈរវាងវៀតណាម និងគូយបាដោយឥតឈប់ឈរ
(VOVWORLD) -នាយប់ថ្ងៃទី ៩ ខែមករា នៅទីក្រុងហាណូយ ស្ថានទូតគុយបាប្រចាំនៅទីក្រុងហាណូយបានរៀបចំពិធីរំលឹកខួបលើកទី ៦០ នៃបដិវត្តន៍គុយទទួលបានជោគជ័យ (ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៥៩ ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ )។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung |
អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ ចាប់តាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី ២ ខែធ្នូឆ្នាំ១៩៦០ មក បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងគុយបាជានិច្ចកាលសាមគ្គីគ្នា ជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមកក្នុងស្មារតីអន្តរជាតិដ៏ស្មោះត្រង់។ ចំណងសាមគ្គីភាព និងការគាំទ្ររបស់គុយបាសម្រាប់វៀតណាមត្រូវបានសរឲ្យឃើញតាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំ លោក Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូងនាខែកញ្ញា ឆ្នាំ ១៩៧៣ក៏ដូចជាពាក្យសម្ដីអមតៈរបស់លោកថា ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចបូជាទាំងឈាមរបស់ខ្លួន។
ចំណែកឯឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Liany Torres Riviera បានឲ្យដឹងថាវៀតណាម និងគុយបាមានទំនាក់ទំនងភាតរភាព និងសាមគ្គីភាពពិសេស។ លោកបានអះអាងថា ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីថែមទៀត ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមទៅបោះទុនវិនិយោគនៅគុយបាផងដែរ៕