ពូនជ្រុំអោយចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវដោយឥតឈប់ឈរ
(VOVWORLD) -នាថ្ងៃទី១២សីហា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Thong Savanh Phomvihane រួមជាមួយក្រុមការងាររដ្ឋសភា និងសមាគមមិត្តភាពវៀតណាម-ឡាវ បានអញ្ជើញទៅទស្សនាតំបន់កេរ្តិ៍ដំណែលនយោបាយប្រវត្តិសាស្រ្តនិងបណ្តុះបណ្តាល រៀបចំកិច្ចប្រជុំបំរុងសំរាប់មហាសន្និបាតបក្ស ប្រជាជនឡាវ លើកទី២ នៅខេត្ត Hoa Binh
ពូនជ្រុំអោយចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវដោយឥតឈប់ឈរ |
នាថ្ងៃទី១២សីហា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Thong Savanh Phomvihane រួមជាមួយក្រុមការងាររដ្ឋសភា និងសមាគមមិត្តភាពវៀតណាម-ឡាវ បានអញ្ជើញទៅទស្សនាតំបន់កេរ្តិ៍ដំណែលនយោបាយប្រវត្តិសាស្រ្តនិងបណ្តុះបណ្តាល រៀបចំកិច្ចប្រជុំបំរុងសំរាប់មហាសន្និបាតបក្ស ប្រជាជនឡាវ លើកទី២ នៅខេត្ត Hoa Binh (ភាគខាងជើងវៀតណាម)។ នៅទីនេះអនុប្រធានរដ្ឋសភា លោកស្រីTong Thi Phong បានសង្កត់ធ្ងន់ថា៖ ខេត្ត Hoa Binh បានម្ចាសការ ច្នៃប្រឌិតក្នុងការងារថែទាំ ពូនជ្រុំអោយចំណងមិត្តភាពរវាងប្រទេសទាំងពីរ ពិសេសគឺការអភិរក្សតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្រ្តនេះ ជាសក្ខីភាពអោយទំនាក់ទំនងពិសេសវៀតណាម - ឡាវ៕