ពូនជ្រុំអោយចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - ក្នុងឱកាសរំលឹកខួបរយៈពេល៤០ឆ្នាំនៃ ទំនាក់ទំនងមិត្តភាពប្រពៃណីវៀត ណាម-កម្ពុជា (១៩៧៩-២០១៩) នៅទីក្រុងហូជីមិញ មជ្ឈឹមសមាគមន៍មិត្តភាព វៀតណាម-កម្ពុជា សមាគមន៍មិត្តភាពវៀត ណាម-កម្ពុជាទីក្រុងហូជីមិញនិងក្រុម ហ៊ុន Duong Sach ទីក្រុងហូជីមិញ បានសហការគ្នារៀបចំកម្មវិធីក្រោមប្រធាន បទ “បណ្ដុះធនធានមិត្តភាព”។
ពូនជ្រុំអោយចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងកម្ពុជា - ảnh 1ការជួបប្រាស្រ័យជាមួយបណ្ដាឪពុកម្ដាយធម៌និងកូនធម៌ (រូបថត៖ TTXVN) 


ចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់បណ្ដាឪពុកម្ដាយធម៌វៀតណាម និងកូនធម៌កម្ពុជាចំនួន៣០នាក់ដែលកំពុងសិក្សារៀនសូត្រនៅវៀតណាម។

        ចលនា “បណ្ដុះធនធានមិត្តភាព” ត្រូវបានមជ្ឈឹមសមាគមន៍មិត្តភាពវៀត ណាម-កម្ពុជាបំផុសឡើងកាលពីឆ្នាំ២០១២សំដៅជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ឡាវដែលកំពុងសិក្សារៀនសូត្រនៅវៀតណាម។ ចាប់តាំង ពីពេលនោះមក ចលនានេះត្រូវបានថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់យកចិត្តទុក ដាក់យ៉ាងជ្រាលជ្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ