ពិនិត្យគោលនយោបាយច្បាប់អំពីការកាត់បន្ថយភាពក្រីក្រចំពោះជនរួមជាតិជាជនជាតិភាគតិច

ពិនិត្យគោលនយោបាយច្បាប់អំពីការកាត់បន្ថយភាពក្រីក្រចំពោះជនរួមជាតិជាជនជាតិភាគតិច - ảnh 1
ពិនិត្យគោលនយោបាយច្បាប់អំពីការកាត់បន្ថយភាពក្រីក្រចំពោះជនរួមជាតិជាជនជាតិភាគតិច

(VOV)_ពិនិត្យគោលនយោបាយច្បាប់ស្ដីអំពីការកាត់បន្ថយភាពក្រីក្រចំពោះ​
ជនរួមជាតិជាជនជាតិភាគតិចនៅវៀតណាម -ស្ថានភាពជាក់ស្ដែង និងបញ្ដា​បញ្ហា
ដែលបានដាក់ចេញ ជាប្រធានបទនៃសិក្ខាសាលា ដោយក្រុមប្រឹក្សា​ជនជាតិ និង
កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ រៀបចំឡើង ថ្ងៃទី២២ ធ្នូ នៅខេត្ត Lang Son
 (ភាគខាងជើងវៀតណាម)។ បណ្ដាដំណាងបានវាយតំលៃថា៖​ការងារជនជាតិក្នុង
រយៈពេល៥ឆ្នាំកន្លងទៅ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ទទួលបានសមិទ្ធិផលសកម្ម
ជាច្រើន ការយល់ដឹងអំពីការងារជនជាតិត្រូវបានលើក​កំពស់ជាច្រើន តាំងពីមជ្ឈឹម
ដល់តំបន់។ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចត្រូវបានថយចុះខ្លាំងជាង
កេក្នុងទូទាំងប្រទេស សណ្ដាប់ធ្នាប់សង្គមស្ថិរភាព ​សន្តិសុខជាតិត្រូវបានរក្សារឹងមាំ។
ជនរួមជាតិជាជនជាតិភាគតិចសាមគ្គី ជឿជាក់ទៅលើការដឹកនាំរបស់បក្ស ខំប្រឹង
ប្រែងឈានទៅមុខ កាត់បន្ថយភាពក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ