ពិនិត្យសុខភាពនិងជំងឺវិជ្ជាជីវៈឥតគិតថ្លៃជូនពលករជាង១៥ម៉ឺននាក់
(VOVWORLD) -សំដៅជួយជ្រោមជ្រែងទិវា ពលកម្មអន្តរជាតិនិងខែធ្វើសកម្មភាពជាតិអំពីសុវត្ថិភាព ពលកម្មឆ្នាំ២០១៨នោះ វិទ្យាស្ថានសុខភាពវិជ្ជាជីវៈនិងបរិស្ថាន (ក្រសួងសុខា ភិបាល) មានផែនការពិនិត្យសុខភាពនិងជំងឺវិជ្ជាជីវៈឥតគិតថ្លៃជូនចំពោះពលករជាង១៥ ម៉ឺន នាក់នៅខេត្តចំនួន១០ ដែលមានមណ្ឌលឧស្សាហកម្ម។
សកម្មភាពពិនិត្យសុខភាព ជំងឺវិជ្ជាជីវៈឥតគិតថ្លៃជូនចំពោះពលករបានដំណើរការពីថ្ងៃទី៤ឧសភា ចាប់ផ្តើមពី ទីក្រុងហូជីមិញ។ បន្ទាប់មកទៀតគឺពិនិត្យតាមមណ្ឌលឧស្សាហកម្មមួយចំនួន នៅខេត្ត Dong Nai។ ដោយឡែកនៅទីក្រុងហាណូយ វិទ្យាស្ថានសុខភាពវិជ្ជាជីវៈនិង បរិស្ថាន នឹងរៀបចំការពិនិត្យជូនពលករក្នុងខែឧសភានិងខែមិថុនា។ បណ្ឌិត Nguyen Dinh Trung ប្រធានដេប៉ាដឺម៉ង់ជំងឺវិជ្ជាជីវៈនៃវិទ្យាសា្ថនសុខភាពវិជ្ជាជីវៈនិងបរិស្ថាន (ក្រសួងសុខាភិបាល) បានឲ្យដឹងថា៖
“ខែធ្វើសកម្មភាពឆ្នំា២០១៨ ក្រោមប្រធានបទ “ម្ចាស់ការបង្ការប្រឆាំងនិងត្រួត ពិនិត្យនូវកត្តាដែលបង្កគ្រោះថ្នាក់នៅកន្លែងធ្វើការដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ”។ វិទ្យាស្ថានសុខភាពវិជ្ជាជីវៈនិងបរិស្ថានជាវិទ្យាសា្ថនជាតិទទួលបន្ទុក សុខភាពរបស់ពលករ។ សកម្មភាពជួយជ្រោមជ្រែងទាំងអស់នេះនឹងរួមចំណែកជម្រុញ ឲ្យមូលដ្ឋានផលិតកម្មធ្វើអាជីវកម្មមានមនសិការ បង្ការប្រឆាំងនឹងគ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈតាមរយៈការពិនិត្យសុខភាពនិងជំងឺវិជ្ជាជីវៈជាប្រចាំ”៕