​ពន្យាពេលកិច្ចព្រមព្រៀងទាក់ទិនដល់នុយក្លេអែរឥណ្ឌានឹងប៉ាគីស្ថាន

(VOVWorld)- ថ្ងៃទី​២១ខែកុម្ភះប្រទេសទាំង​២​ឥណ្ឌា​នឹងប៉ាគីស្ថាន បានឯកភាពគ្នាពន្យា
រយះពេល ៥ឆ្នាំទៀតចំពោះកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយគ្រោះអាសន្នហានិភ័យមក
ពីឧបត្តិហេតុទាក់ទិនដល់អាវុធនុយក្លេអែរ។កិច្ចព្រមព្រៀងនេះត្រូវបានប្រទេសទាំង២
​ចុះហត្ថ លេខានាឆ្នាំ​២០០៧​នឹងអស់សុពលភាពនាថ្ងៃ​២០កុម្ភះកន្លងទៅ។ការពន្យារយះ បេល៥ឆ្នាំទៀតចំពោះកិច្ចព្រមព្រៀងនេះគឺជាលទ្ធផលនៃវង់ចរាចរថ្នាក់អ្នកជំនាញការណ៏
លើកទី​៦រវាងប្រទេសទាំង២​នៅរដ្ឋធានី​​ Islamabad -ប៉ាគីស្ថានកាលពីខែធ្នូឆ្នាំទៅ មិញ។​នៅក្នុងការចរាចរនេះភាគីទាំង២​បានពិនិត្យឡើងវិញនូវបណ្តាវិធានការណ៏ កសាងទំនុក
ចិត្ត​អំពីអាវុធធម្មតានឹង​នុយក្លេអែរ(  CBMs)នាសព្វថ្ងៃ ព្រមទាំងសំរេច ពន្យាពេលបន្ថែម
ចំពោះកិច្ចព្រមព្រៀងសំខាន់ចំនួន​២​ ទាក់ទិនដល់ការជួនដំណឹង ជាមុនដល់ភាគីនិមួយៗ
អំពីបណ្តាការសាកកាំជ្រួច​នឹងកាត់បន្ថយគ្រោះអាសន្ន ហានិភ័យមកពីឧបត្តិហេតុ
ទាក់ទិនដល់អាវុធនុយក្លេអែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ