ពន្យាពេលធ្វើចត្តាឡីស័កសម្រាប់មនុស្សនៅលើជើងហោះហើរដែលត្រឡប់មកពីតំបន់មានជំងឺរាតត្បាតទម្រង់ថ្មី

(VOVWORLD) - សម្រាប់ជើងហោះហើរមួយចំនួនដែលមកពីតំបន់រាតត្បាតដែលមានវីរុស SARS CoV2 ទម្រង់ថ្មី នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កអំឡុងពេលច្រើនជាង១៤ថ្ងៃ។ 
ពន្យាពេលធ្វើចត្តាឡីស័កសម្រាប់មនុស្សនៅលើជើងហោះហើរដែលត្រឡប់មកពីតំបន់មានជំងឺរាតត្បាតទម្រង់ថ្មី  - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹកនាំកិច្ចប្រជុំ

អញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ ខែមករានៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា៖ សម្រាប់ជើង ហោះហើរមួយចំនួនដែលមកពីតំបន់រាតត្បាតដែលមានវីរុស SARS CoV2ទម្រង់ថ្មី  នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័កអំឡុងពេលច្រើនជាង១៤ថ្ងៃ។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈ កម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ មានប្រសាសន៍ថា៖ រាល់ជើងហោះហើរដើម្បី ជួយសង្គ្រោះពលរដ្ឋដែលវិលត្រឡប់មកកាន់ប្រទេសវិញត្រូវតែអនុវត្តន៍ការធ្វើចត្តាឡី ស័ក ហើយជាពិសេសបន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័ករួច ត្រូវមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្ថែមទៀតផង។ ថ្វីត្បិតតែនាពេលថ្មីៗនេះ លេចចេញទម្រង់ថ្មី នៃជំងឺរាតត្បាត ដោយមិនទាន់មានការសន្និដ្ឋានជាផ្លូវការក៏ដោយ ប៉ុន្តែដោយស្មារតីប្រុងប្រយ័ត្ន  តាមជើងហោះហើរមួយចំនួនមកពីកន្លែងមានជំងឺរាតត្បាតទម្រង់ថ្មី យើងនឹងពន្យាររយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកទាំងនោះ”។

ទាក់ទងនឹងការត្រួតពិនិត្យប្រជាជនដែលឆ្លងចូលតាមសមុទ្រដោយខុសច្បាប់ គណៈកម្មាធិ ការជាតិដឹកនាំ គួរតែយកចិត្តទុកដាក់ក្នុងការបង្កើនកងទ័ពព្រំដែន ប៉ូលីសយាមល្បាតសមុទ្រ។ លើសពីនេះ អាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីកៀរគរប្រជាជនប្រសិនបើសាច់ញាតិរបស់ពួកគេនៅឯក្រៅប្រទេសវិលត្រឡប់មក ត្រូវតែតែបំពេញបែបបទនិងអនុវត្តន៍ការធ្វើចត្តាឡីស័កតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ