ពានរង្វាន់ Luong Dinh Cua លើកទី ១៤ ឆ្នាំ ២០១៩៖ លើកតម្កើងកសិករវ័យក្មេងចំនួន ៣៤ នាក់

(VOVWORLD) - ពិធីលើកតម្កើងនិងប្រគល់រង្វាន់ Luong Dinh Cua លើកទី ១៤ ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។ 
ពានរង្វាន់ Luong Dinh Cua លើកទី ១៤ ឆ្នាំ ២០១៩៖ លើកតម្កើងកសិករវ័យក្មេងចំនួន ៣៤ នាក់  - ảnh 1ឧបនាយករដ្ឋមន្ត្រីលោកTrinh Dinh Dung និងលេខាទី ១ នៃសម្ព័ន្ធយុវជន លោក Doan Le Quoc Phong បានប្រគល់រង្វាន់ Luong Dinh Cua ដល់យុវជនធ្វើកសិកម្មល្អបំផុតក្នុងឆ្នាំ ២០១៩ ។

ពានរង្វាន់នេះគឺជារង្វាន់របស់មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដែលបានប្រ គល់ជូនជារៀងរាល់ឆ្នាំ ដល់យុវជននៅជនបទដែលមានស្នាដៃលេចធ្លោបំផុត នៅក្នុងផលិតកម្មអាជីវកម្ម ការផ្ទេរភាពជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាពិសេស ចូលរួមវិភាគទានវិជ្ជមានដល់សកម្មភាពរបស់សម្ព័ន្ធសមាគមនិងអង្គភាពមូលដ្ឋាន។ នៅក្នុងពិធីលើកតម្កើងនេះ យុវជនជនបទឆ្នើមចំនួន ៣៤ នាក់ ជាស្ថាបនិកម្ចាស់អាជីវកម្មនិងជាប្រធានសហករណ៍នានា  រួមទាំងអ្នកដែលបង្កើតគំរូដាំដុះ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ មានកិត្តយសទទួលបានពានរង្វាន់ Luong Dinh Cua ឆ្នាំ ២០១៩ ផងដែរ។

ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានលើកឡើងថា៖ “អង្គការសម្ព័ន្ធយុវជននិងសមាគមតាមមូលដ្ឋាន គប្បីលើកទឹកចិត្តអោយយុវជនចូលរួមក្នុងការប្រកួតប្រជែងធ្វើពលកម្មប្រកបដោយការច្នៃប្រឌិតនិងធ្វើសេដ្ឋកិច្ចពូកែ។ ម្យ៉ាងវិញទៀត ជំរុញការស្រាវជ្រាវនិងអនុវត្តភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងបច្ចេក ទេសក្នុងផលិតកម្មនៃវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ ក្រៅពីនោះ លើកទឹកចិត្តផលិតកម្មកសិកម្មស្អាតនិងកសិកម្មសរីរាង្គ” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ