ពន្លឿនដំណើរការនាំវ៉ាក់សាំងបង្ការកូវីដ-១៩មកចាក់ជូនកុមារអាយុពី៥ដល់១១ឆ្នាំ។
(VOVWORLD) - ក្រសួងសុខាភិបាលបានធ្វើការជាមួយអង្គភាពចំនួនពីរ គឺស្ថានទូតអូស្ត្រាលី និង នាយកក្រុមហ៊ុន Pfizer ប្រចាំប្រទេស វៀតណាម ដើម្បីឯកភាពលើផែនការនាំយក វ៉ាក់សាំងមកវៀតណាមឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីចាប់ ផ្ដើមចាក់ជូនកុមារ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Do Xuan Tuyen។ (រូបថត៖ Vietnam+) |
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែមីនារបស់រដ្ឋាភិបាលដែលធ្វើឡើងនៅ ល្ងាចថ្ងៃទី ៤ ខែមេសា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Do Xuan Tuyen បាន ឲ្យដឹងថា៖ ក្រសួងសុខាភិបាលបានស្នើសុំទិញវ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់កុមារ ចំនួន ២១,៩ លានដូស។ តាមការគ្រោងទុក ឡូវ៉ាក់សាំង Moderna ដំបូងអាចមកដល់វៀតណាមនៅថ្ងៃទី ១០ ខែឧសភា។ ក្រៅពីនោះ អង្គការ និងប្រទេសមួយចំនួនដូចជា ស្ថានទូតអូស្ត្រាលី ហូឡង់... បានសន្យាជួយឧបត្ថម្ភជាវ៉ាក់សាំងសម្រាប់កុមារផងដែរ។ ក្រសួងសុខាភិបាលបានធ្វើការជាមួយអង្គភាពចំនួនពីរ គឺស្ថានទូតអូស្ត្រាលី និង នាយកក្រុមហ៊ុន Pfizer ប្រចាំប្រទេសវៀតណាម ដើម្បីឯកភាពលើផែនការនាំយក វ៉ាក់សាំងមក វៀតណាមឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីចាប់ ផ្ដើមចាក់ជូនកុមារ។
ទាក់ទិននឹងវ៉ាក់សាំងកូវីដ-១៩ដែលស្រាវជ្រាវនៅក្នុងស្រុក អនុរដ្ឋមន្ត្រីក្រសួងសុខា ភិបាល Do Xuan Tuyen បានឲ្យដឹងថា៖ វៀតណាមមានបេក្ខជនចំនួន ៣ នោះគឺ វ៉ាក់សាំង Nanocovax នៃក្រុមហ៊ុន Nanogen; វ៉ាក់សាំង Covivac ស្រាវជ្រាវដោយ វិទ្យាស្ថានវ៉ាក់សាំងនិងផលិតផលជីវសាស្ត្រសុខាភិបាល Nha Trang (IVAC); និង វ៉ាក់សាំងពីការផ្ទេរបច្ចេកវិទ្យា ARCT-១៥៤៕