ពិព័ណ៌ទេសចរណ៍អន្តរជាតិប្រទេសចំនួន៣កន្លែងមកតែមួយបានបើក
|
ពិព័ណ៌ទេសចរណ៍អន្តរជាតិប្រទេសចំនួន៣កន្លែងមកតែមួយបានបើក (baobinhthuan.com.vn) |
Vovworld-នារសៀលថ្ងៃទី១១កញ្ញា ក្រសួងវប្បធម៍កីឡានិងទេសចរណ៍បាន
សហការជាមួយគណៈចាត់ចែងដំបន់ឆ្នេរសមុទ្រភាគកណ្ដាលនិងគណៈកម្មាធិការ
ប្រជាជនខេត្ត Binh Thuan បានបើកពិព័ណ៌ទេសចរណ៍អន្តរជាតិដំបន់ត្រីកោណ
អភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា។
សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌសិក្ខាសាលាអន្តរជាតិ ចងសម្ព័ន្ធអភិវឌ្ឍន៍
ទេសចរណ៍ដំបន់ឆ្នេរសមុទ្រភាគកណ្ដាលជាមួយដំបន់អាគ្នេយ៍ Tay Nguyen បណ្ដា
ខេត្តនៅភាគខាងត្បូងប្រទេសឡាវនិងដំបន់ឦសានកម្ពុជា ដែលបានរៀបចំនៅទីក្រុង
Phan Thiet ខេត្ត Binh Thuan ចាប់ពីថ្ងៃទី១១ដល់១២កញ្ញា។ លោក Nguyen Thanh Tam
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan បានឲ្យដឹងថា៖
“មិត្តឡាវនិងកម្ពុជាបានមកដល់ជាច្រើនកុកករ។ រាល់ផលិតផលទេសចរណ៍
ឧទ្ទេសនាមផ្សព្វផ្សាយនៅពិព័ណ៌លើកនេះវិសេសវិសាលទាក់ទាញណាស់។ យើង
ត្រូវរៀបចំចងសម្ព័ន្ធដើម្បីបង្កើតតំលៃខ្ពស់អំពីផលិតផលទេសចរណ៍របស់វៀតណាម
និយាយរួមនិងបណ្ដាខេត្តភាគកណ្ដាល Tay Nguyen ណាបូខាងកើតក្នុងនោះមានខេត្ត
Binh Thuan ផងដែរ៕”