(VOVWORLD)-បណ្តាសហគមន៍ជនជាតិភាគតិចនៅភាគទាំង៣នៅទូទាំង
ប្រទេសវៀតណាមទើបបានឧទ្ទេសនាមបណ្តារូបថតឆ្នើម របស់ខ្លួនតាម
រយះពិព័ណ៏មានឈ្មោះថា” វប្បធម៏របស់ខ្លួន-ការជួបសន្ទនាក្នុងបរិយាកាស
ដ៍ទូលាយ “ដែលបើកនៅក្រុងហាណូយ(វៀតណាម)នាថ្ងៃទី១៨មេសា។
វណ្ណកម្មឆ្នើមចំនួន១៥០នៃបណ្តាជនជាតិដូចជាH’mong Si -Daoខ្មៅ(ខែត្រ
Yen Bai)H’mong ខ្មៅ- Daoក្រហម(ខែត្រ Lao Cai) Muong-Thai (ខែត្រThanh
Hoa) និងខ្មែរ(ខែត្រ Soc Trang)ជាដើមត្រូវបានតាំងបង្ហាញនៅទីនេះ។នេះជា
រូថតស្អាតនិងពាំនាំសារនានាស្តីពីជីវភាពរស់នៅនៃសហគមន៍។ស្តីពីរូបថត
ដែលខ្លួនថត Ly Thi Liu ជនជាតិ Dao នៅទីរួមស្រុកVan Chan ខែត្រ Yen Bai
បានចែករំលែកថា: “ ខ្ញុំថតបានទិដ្ឋភាពស្ទូង របៀបភ្ជួរ លើកភ្លឺស្រែ និង
ជីវភាពរបស់ប្រជាជន។ ខ្ញុំឃើញថា របៀប ស្ទូង របៀបភ្ជួរ នៅទីនេះមាន
ការខុសប្លែកពីកន្លែងផ្សេងៗ“។
ការតាំង ពិព័ណ៏មិនត្រឹមតែជាការតាំងបង្ហាញ១ប៉ុណ្ណោះទេថែមទាំងជា
ទ្វា១ដែលបើកចេញរឿងរាប់រយទៀតផង។ការតាំង ពិព័ណ៏នេះបញ្ចប់នា
ថ្ងៃទី២២មេសា៕