ពិព័រណ៍កសិកម្មអន្តរជាតិ AgroViet ឆ្នាំ ២០២២

(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកញ្ញា “ពិព័រណ៍កសិកម្មអន្តរជាតិលើកទី២២ - AgroViet ឆ្នាំ២០២២” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ 
ពិព័រណ៍កសិកម្មអន្តរជាតិ AgroViet ឆ្នាំ ២០២២ - ảnh 1សន្និសីទសារព័ត៌មានអំពីពិព័រណ៍ AgroViet ២០២២។ (រូបថត៖ congthuong.vn)
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ៧ ខែកញ្ញា គណៈចាត់តាំងបានឲ្យដឹងថា តាមការគ្រោងទុក នឹងមានអង្គភាព និងសហគ្រាសក្នុងស្រុកនិងបរទេសជិត ១០០ ចូលរួម ដោយមានស្តង់ទំនិញចំនួន ១៧០ ស្តង់។ ក្នុងនោះ សហគ្រាសមកពីប្រទេស ចំនួន ៦ រួមមាន អូស្ត្រាលី រុស្សី ជប៉ុន ចិន ថៃ ឥណ្ឌូណេស៊ី មានស្តង់ទំនិញចំនួន ២៨ ស្តង់ ដែលតាំងបង្ហាញផលិតផលដូច ជា បាវហ៊ឺ ទឹកឃ្មុំ Manuka ប្រេងអូលីវ គ្រឿងទេស ជាដើម។
លោក Le Thanh Hoa អនុប្រធាននាយកដ្ឋានកែច្នៃនិងអភិវឌ្ឍន៍ទីផ្សារកសិផល នៃ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា AgroViet ២០២២ ត្រូវបាន រៀបចំឡើងដើម្បីខិតជិត និងអភិវឌ្ឍន៍ផលិតកម្មកសិកម្ម ៤.០ បង្កើតឡើងតម្លៃបន្ថែម សម្រាប់ខ្សែសង្វាក់តម្លៃនៃ ផលិតផលកសិកម្ម; ជំរុញសកម្មភាពផ្សព្វផ្សាយពាណិជ្ជ កម្ម ពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ធ្វើជាស្ពានរវាងអាជីវកម្មនិងអ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះ បង្កើតឱកាសសម្រាប់ខេត្តក្រុង ដើម្បីផ្សព្វផ្សាយនិងឧទ្ទេសនាមពី សក្តានុពល ក៏ដូចជាធ្វើអាជីវកម្មទីផ្សារក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ