ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញត្រូវបាន​​លើក​តម្កើង​ជាពិព័រណ៍ពាណិជ្ជកម្មល្អបំផុតនៅអាស៊ី

(VOVWORLD) - នាយប់ថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហូជីមិញ គណៈកម្មការរៀបចំកម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក MICE (World MICE Awards) បានប្រកាស និងលើកតម្កើងដល់ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ - ITE HCMC (វៀតណាម) គឺជាពិព័រណ៍ពាណិជ្ជកម្មល្អបំផុតនៅអាស៊ី។ 

នេះជាលើកទីមួយហើយដែល ITE HCMC ត្រូវបានលើកតម្កើងក្នុងវិញ្ញាសារនេះ។ ប្រការនេះ មានសារៈសំខាន់ណាស់ នៅក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់ ITE ទីក្រុងហូជីមិញ ដើម្បីក្លាយជាពិព័រណ៍ទេសចរណ៍ដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ី។ ជាពិសេស ITE HCMC ២០២៤ បានបើកនៅព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Saigon (SECC) ខណ្ឌទី ៧ ដោយប្រធានបទ "ទេសចរណ៍ប្រកបដោយនិរន្តរភាព - ការកសាងអនាគត" បានកំណត់ចក្ខុវិស័យជាយុទ្ធសាស្ត្រនៃទេសចរណ៍វៀតណាម ក៏ដូចជាទេសចរណ៍ទីក្រុង ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព មិនត្រឹមតែផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងស្របតាមតម្លៃវប្បធម៌ សង្គម និងបរិស្ថាន ឆ្ពោះទៅរកទេសចរណ៍បៃតង net zero ទៀតផង។

ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញត្រូវបាន​​លើក​តម្កើង​ជាពិព័រណ៍ពាណិជ្ជកម្មល្អបំផុតនៅអាស៊ី - ảnh 1ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ២០២៤ ។រូបថត៖ Thu Hương/TTXVN

នាយប់ថ្ងៃដដែល ទីក្រុងហូជីមិញក៏ត្រូវបានគណៈកម្មការរៀបចំកសម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក MICE ក្នុងវិញ្ញាសាររមួមមាន៖ គោលដៅទេសចរណ៍ MICE ឈានមុខគេរបស់អាស៊ី; គោលដៅទេសចរណ៍សរសើររង្វាន់ឈានមុខគេនៅអាស៊ី។ នេះជាលើកទី ៥ ជាប់ៗគ្នាហើយ ដែលទីក្រុងហូជីមិញបានឈ្នះក្នុងវិញ្ញាសារ គោលដៅទេសចរណ៍ MICE ឈានមុខគេនៅអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ