ពិព័រណ៍​ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី ១៧ (ITE HCMC ២០២៣) បានបើកជាផ្លូវការដោយមានសកម្មភាពជំរុញពាណិជ្ជកម្ម វេទិកានិងសិក្ខាសាលាជាច្រើនសំដៅនាំមកនូវដំណោះស្រាយពង្រឹងការចងសម្ព័ន្ធនិងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។
ពិព័រណ៍​ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព - ảnh 1ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៧ ឆ្នាំ២០២៣។ រូបថត៖ VOV

ពិព័រណ៍ឆ្នាំនេះមានស្តង់ទំនិញជាង ៤០០ របស់ទីភ្នាក់ងារជំរុញទេសចរណ៍ជាតិនិងមូលដ្ឋាន សមាគមទេសចរណ៍ វិទ្យាស្ថានទេសចរណ៍ ក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានា។ ក្រៅពីនោះ គណៈរៀបចំតាំងពិព័រណ៍បានជ្រើសរើសនិងអញ្ជើញអ្នកទិញអន្តរជាតិចំនួន១៩៩ មកពី ៤២ ប្រទេស និងតំបន់ដែនដី ដែលជាទីផ្សារទេសចរណ៍សំខាន់និងមានសក្តានុពលនៃទេសចរណ៍វៀតណាមដូចជា៖ ជប៉ុន កូរ៉េខាងត្បូង ចិន ថៃ អូស្ត្រាលី អាមេរិក អាល្លឺម៉ង់ អង់គ្លេស មកធ្វើពាណិជ្ជកម្មនិងសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍សងខាង។ លោកស្រី Mijung Hwang តំណាងអង្គការទេសចរណ៍សេអ៊ូល (កូរ៉េខាងត្បូង) បានមានប្រសាសន៍ថា វៀតណាមគឺជាទីផ្សារទេសចរណ៍សំខាន់ដែលមានសក្តានុពលខ្លាំងរបស់កូរ៉េខាងត្បូង និងច្រាសមកវិញ៖ “វៀតណាមផ្តល់អនុគ្រោះយ៉ាងខ្លាំងដល់ភ្ញៀវទេសចរកូរ៉េខាងត្បូងនៅពេលមានគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៥ ថ្ងៃ ប៉ុន្តែផ្ទុយទៅវិញភ្ញៀវទេសចរវៀតណាមចូលកូរ៉េខាងត្បូងត្រូវតែមានទិដ្ឋាការ។ យើងខ្ញុំនឹងជំរុញឲ្យអាជ្ញាធរទីក្រុងសេអ៊ូលនិយាយដោយឡែក និងរដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយរួម មានផែនការដើម្បីរក្សាការទាក់ទាញភ្ញៀវទេសចរពីវៀតណាមនាពេលអនាគត”។

ពិព័រណ៍​ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព - ảnh 2ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងអាជ្ញាធរទីក្រុងហូជីមិញ បានថតរូបនៅក្នុងពិព័រណ៍នេះ។ រូបថត៖ VOV

លោកស្រី Elena Karmanova ប្រធានផ្នែកអាជីវកម្មអន្តរជាតិ នៃក្រុមហ៊ុន Vodohod Cuise and Travel បានឲ្យដឹងថា៖ “យើងខ្ញុំទន្ទឹងរង់ចាំការស្វាគមន៍ភ្ញៀវទេសចរវៀតណាមមកទស្សនា St. Petersburg និងគោលដៅផ្សេងៗទៀតរបស់រុស្ស៊ី។ យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្តារទេសចរណ៍និងទាក់ទាញភ្ញៀវទេសចរវៀតណាមដូចជាការបង្កើតជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅកាន់ទីក្រុង St.Petersburg ឬអនុវត្តការផ្តល់និងឡើងថ្នាក់ទិដ្ឋាការអេឡិចត្រូនិក។ យើងខ្ញុំសង្ឃឹមថា ពិព័រណ៍នេះនឹងតភ្ជាប់និងអភិវឌ្ឍន៍ទេសចរណ៍រវាងប្រទេសទាំងពីរឡើងវិញ”។

នៅក្នុងពិព័រណ៍នេះ នៅមានវេទិកានិងសិក្ខាសាលាជំនាញទេសចរណ៍បន្ថែមទៀត។ ក្នុងរយៈពេល ៣ ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីពេលនេះដល់ថ្ងៃទី ៩ ខែកញ្ញា ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង ២៥.០០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ