​ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-ចិន បាន​បង្កើតតំបន់​តាំង​ពិព័រណ៍សម្រាប់សមាជិក RCEP

(VOVWORLD) - ពិព័រណ៍អាស៊ាន-ចិន (CAEXPO) លើកទី១៩ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦-១៩ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិចាងខេត្តក្វាងស៊ី នៅភាគខាងត្បូងប្រទេសចិន។

នៅក្នុងពិព័រណ៍នេះ គណៈចាត់តាំងនឹងបង្កើតតំបន់តាំងពិព័រណ៍មួយសម្រាប់ខឿនសេដ្ឋកិច្ចសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលរួម។

តំណាងលេខាធិការដ្ឋាន CAEXPO លោក Shi Zuyao បានឲ្យដឹងថា បណ្តាក្រុមហ៊ុននិងទីភ្នាក់ងារមកពីខឿនសេដ្ឋកិច្ចសមាជិក RCEP ដូចជាកូរ៉េខាងត្បូងនិងជប៉ុនបានបញ្ជាក់ថា នឹងចូលរួមក្នុងព្រឹត្តិការណ៍លើកនេះ។ ក្នុងពេលជាមួយគ្នានោះ សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដូចជាថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ បានចាប់ផ្ដើមការរៀបចំស្តង់ពិព័រណ៍នៃប្រទេសនីមួយៗ។ ផ្ទៃដីសរុបសម្រាប់អង្គភាពចូលរួមគឺ ៨២.០០០ ម៉ែត្រការ៉េ ហើយត្រូវបានបែងចែកជាតំបន់តាំងបង្ហាញដាច់ដោយឡែកពីគ្នា រួមមានតំបន់សម្រាប់ព័ត៌មានអេឡិចត្រូនិក ខ្សែផ្លូវគោកនិងផ្លូវសមុទ្រថ្មី ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននិងវិស័យលក់រាយថ្មី ក៏ដូចជាតំបន់តាំងបង្ហាញពីកិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងមធ្យោបាយថាមពលថ្មីផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ