ពិព័រណ៍រូបថត “ហាយហ្វង់ចេញទៅនាយសមុទ្រ”
(VOVWORLD) - នារសៀលថ្ងៃទី១០ ឧសភា នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិព័រណ៍រូបថតសិល្បៈក្រោមប្រធានបទ “ហាយហ្វង់ចេញទៅ នាយសមុទ្រ” និងពិព័រណ៍រូបថត សៀវភៅ ឯកសារ មួយទៀតក្រោមប្រធានបទ “ហាយហ្វង់លើផ្លូវសមាហរណកម្មនិងអភិវឌ្ឍន៍”។
រូបថត "កំពង់ផែសមុទ្រ" ក្នុងពិព័រណ៍នេះ |
នេះជាសកម្មភាពវប្បធម៌សិល្បៈមានអត្ថន័យជាក់ស្ដែង ដែលស្ថិតក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី១២៨ទិវាកំណើតលោកប្រធានហូជីមិញ លើកទី៦៣ទិវារំដោះទីក្រុងហាយហ្វង់ និងពិធីបុណ្យផ្កាក្ងោកក្រហម២០១៨។
ពិព័រណ៍ “ហាយហ្វង់ចេញទៅនាយសមុទ្រ” បានដាក់បង្ហាញវណ្ណកម្មស្ដីពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃជីវភាពរស់នៅ មនុស្ស និងសមិទ្ធិផលលេចធ្លោនៃទីក្រុងហាយហ្វង់។
រីឯពិព័រណ៍ “ហាយហ្វង់លើផ្លូវសមាហរណកម្មនិងអភិវឌ្ឍន៍” បានលើកតម្កើងការរួមវិភាគទានដ៏មហិមាររបស់លោកប្រធានហូជីមិញចំពោះប្រជាជាតិវៀតណាម លើកកម្កើង តំលៃនិងឥទ្ធិពលដ៏ធំធេងនៃជ័យជំនះ Bach Dang ប្រវត្តិសាស្ត្រ ព្រមទាំងឆ្លុះបញ្ចាំងអំពីការរីកធំធាត់យ៉ាងឆាប់រហ័សនៃទីក្រុងហាយហ្វង់នៅលើកំណាត់ផ្លូវអភិវឌ្ឍន៍ផងដែរ៕