ពិព័រណ៍រូបថត "Truong Sa សូមមកដល់ម្ដង" តបស្នងសងគុណវីរជនយុទ្ធជនពលី

(VOVWORLD) -មហវិទ្យាល័យល្ខោនភាពយន្តហាណូយបានរួមសហការជាមួយសមាគមមេធាវីវៀតណាម នាយកដ្ឋាននយោបាយ (បញ្ជាការដ្ឋានកងទ័ពជើងទឹក) រៀបចំពិព័រណ៍រូបថត និងសៀវភៅរូបថត ដោយប្រធានបទ "Truong Sa សូមមកដល់ម្ដង"។
ពិព័រណ៍រូបថត ពិព័រណ៍រូបថត "Truong Sa សូមមកដល់ម្ដង" តបស្នងសងគុណវីរជនយុទ្ធជនពលី 

មហវិទ្យាល័យល្ខោនភាពយន្តហាណូយបានរួមសហការជាមួយសមាគមមេធាវីវៀត ណាម នាយកដ្ឋាននយោបាយ (បញ្ជាការដ្ឋានកងទ័ពជើងទឹក) រៀបចំពិព័រណ៍រូបថត និងសៀវភៅរូបថត ដោយប្រធានបទ "Truong Sa សូមមកដល់ម្ដង"។ ដោយមានរូបថតតាំងបង្ហាញជាង ៧០ ផ្ទាំង ពិព័រណ៍នេះគឺជារឿងរ៉ាវអំពីចំណាប់អារម្មណ៍របស់ក្រុមការងារលេខ ៨ ក្នុងនោះមានអាណិកជនមកពីប្រទេស និងតំបន់ចំនួន ២២ នៅពេលដែលមកដល់ប្រជុំកោះ  ជួបប្រាស្រ័យជាមួយយុទ្ធជនដែលឈរជើងនៅប្រជុំកោះ Truong Sa នាខែឧសភា ឆ្នាំ ២០១៧។ ពិព័រណ៍នេះ សំដៅតបស្នងសងគុណជូនចំពោះវីរជន យុទ្ធជនពិការ និងប្រជាជនដែលកំពុងរស់នៅ ធ្វើការនៅទីនេះ ដើម្បីការពារអធិបតេយ្យភាពកោះ សមុទ្រ និងតំបន់ខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃប្រទេសជាតិ។ ពិព័រណ៍រូបថតនេះ នឹងប្រព្រឹត្តិទៅនៅទីតាំងចំនួន ២ គឺ៖ មហវិទ្យាល័យល្ខោនភាពយន្តហាណូយ និងសមាគមមេធាវីវៀតណាមចាប់ពីថ្ងៃទី ១០ តុលា ដល់ថ្ងៃទី ២០ តុលា ឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ