ពិព័រណ៍ "យុវវ័យជាមួយកោះសមុទ្រស្រុកកំណើត" នៅខេត្ត Quang Nam

(VOVWORLD) - ការតាំងពិព័រណ៌ក៏ឧទ្ទេសនាមអំពីរូបភាព ផែនទី និងឯកសារមួយចំនួនស្តីពី អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa; រូបភាពអំពីសកម្មភាព របស់ប្រជានេសាទនៅសមុទ្រ សកម្មភាពឆ្ពោះទៅកោះសមុទ្ររបស់យុវជន Quang Nam។

ពិព័រណ៍ ទិដ្ឋភាពនៃការតាំងពិព័រណ៍។ (រូបថត៖ qdnd.vn)
ដើម្បីជួយជ្រោមជ្រែងសប្តាហ៍សមុទ្រនិងកោះវៀតណាម (ចាប់ពីថ្ងៃទី ១-៨ មិថុនា) និងទិវាមហាសាគរពិភពលោក (ថ្ងៃទី ៨ មិថុនា) នាថ្ងៃទី ៥ មិថុនា នៅខេត្ត Quang Nam ការតាំងពិព័រណ៍ឯកសារ រូបភាព និងការឃោសនាអំពីកោះសមុទ្របាន បើក ដោយប្រធានបទ “យុវវ័យជាមួយកោះសមុទ្រស្រុកកំណើត”។ ការតាំងពិព័រណ៌ បានបង្ហាញឯកសារ និងរូបភាពចំនួន ១៥២ លើប្រធានបទចំនួន ៣៖ ប្រវត្តិសាស្ត្រនៃ ការបង្កើតអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងផែនទីស្រុក កោះ Hoang Sa ជាភាសាអង់គ្លេសនិងវៀតណាម; សកម្មភាពតស៊ូការពារអធិបតេយ្យ ភាពកោះសមុទ្ររបស់វៀតណាមក្នុងសម័យកាលបច្ចុប្បន្ន; យុវវ័យ Quang Nam និង Da Nang ជាមួយកោះសមុទ្រស្រុកកំណើត”។
ការតាំងពិព័រណ៌ក៏ឧទ្ទេសនាមអំពីរូបភាព ផែនទី និងឯកសារមួយចំនួនស្តីពី អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa; រូបភាពអំពីសកម្មភាព របស់ប្រជានេសាទនៅសមុទ្រ សកម្មភាពឆ្ពោះទៅកោះសមុទ្ររបស់យុវជន Quang Nam។ តាមនោះ លើកកម្ពស់ការយល់ដឹងសម្រាប់សិស្សានុសិស្ស និស្សិត យុវជន កម្មាភិបាល និងប្រជាជននៅមូលដ្ឋានអំពីអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម ក៏ដូចជាទស្សនៈ បាវចនា និងដំណោះស្រាយក្នុងការតស៊ូការពារអធិបតេយ្យភាពកោះ សមុទ្ររបស់បក្ស និងរដ្ឋវៀតណាមនាពេលបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ