ពិព័រណ៍ Telefilm 2018 បានទាក់ទាញអង្គភាពជាតិនិងអន្តរជាតិចំនួន ១៥០ អញ្ជើញចូលរួម
(VOVWORLD) -នៅរសៀលថ្ងៃ ៣០ ខែឧសភា ស្ថានីយ៍ទូរទស្សន៍វៀតណាម សហការជាមួយ ក្រុមហ៊ុនភាគហ៊ុន Adpex និង មជ្ឈមណ្ឌល ផ្សព្វផ្សាយ និងសេវាកម្មទូរទស្សន៍ (TVAd) បានរៀបចំសន្និសីទកាសែត ដែលឧទ្ទេសនាមអំពីពិព័រណ៍អន្តរជាតិ ភាពយន្តនិងបច្ចេកវិទ្យាទូរទស្សន៍វៀតណាម - Telefilm ។
ពិព័រណ៍ Telefilm 2018 បានទាក់ទាញអង្គភាពជាតិនិងអន្តរជាតិចំនួន ១៥០ អញ្ជើញចូលរួម |
ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៩ ខែមិថុនា នៅឯមជ្ឈមណ្ឌលពិព័រណ៌ (SECC) ទីក្រុងហូជីមិញ។ ពិព័ណ៌ Telefilm លើកទី ៦ នេះ មានស្តង់តាំងបង្ហាញចំនួនជាង ២០០ស្តង់ របស់អង្គភាពចំនួន ១៥០ ដែលមកពីប្រទេសនិងតំបន់ដែនដីទាំង ១៥ ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ថៃ តៃវ៉ាន់ (ចិន)ជាដើម ។ ក្រៅពីបណ្តាញផ្សព្វផ្សាយព័ត៌មាន និងទូរទស្សន៍ វៀតណាម ដូចជា VTV VOV SCTV ជាដើម ក្រុមហ៊ុនភាពយន្ត VFC Vietfilm Fafilm ក៏មាននិន្នាកា ឆ្ពោះទៅក្នុងប្រទេសយ៉ាងខ្លាំងក្លា អំពីខ្លឹមសារ និង កម្មវិធីទូរទស្សន៍វៀតណាម នាពេលបច្ចុប្បន្ន ។
ក្នុងក្របខ័ណ្ឌនៃ Telefilm 2018 នឹងប្រព្រឹត្តទៅសិក្ខាសាលាជំនាញនានាដែល ធ្វើបច្ចុប្បន្នភាពនូវនិន្នាការទូរទស្សន៍សព្វថ្ងៃ ក៏ដូចជា ល្បឿនឌីជីថលនីយកម្មនៃ ទូរទស្សន៍វៀតណាមនិងអន្តរជាតិដោយមានប្រធានបទចំនួន ៤ គួរឲ្យចាប់ អារម្មណ៍ផងដែរ៕