ពិភពលោកកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួនជិត១៧៨លានករណី

(VOVWORLD) - នៅឥណ្ឌាក្នុងអំឡុងពេល២៤ម៉ោងកន្លងមក ចំនួនករណីស្លាប់បានថយចុះគួរឲ្យកត់សម្គាល់ ចាប់ពីកម្រិតកំពូលនៅជុំវិញ៥០០០ករណីក្នុងមួយថ្ងៃ បានថយចុះនៅត្រឹម១៤០០ករណីក្នុងថ្ងៃទី១៦ មិថុនា។
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ១ថ្ងៃទី១៧ ខែមិថុនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជម្ងឺកូវីដ ១៩ ចំនួនជិត១៧៨លានករណី ក្នុងនោះករណីស្លាប់ជាង៣,៨លានករណី។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីចំនួនជាង៣៨ម៉ឺនករណីនិង ករណីស្លាប់ជិត៩ពាន់ករណី។
ចំនួនករណីឆ្លងថ្មីនៅអាមេរិកបន្តថយចុះ ដោយមានករណីឆ្លងថ្មីជិត១៣ពាន់ ករណីនិងករណីស្លាប់ជាង៤០០ករណីក្នុងរយៈពេល២៤ម៉ោងកន្លងមក។
នៅឥណ្ឌាក្នុងអំឡុងពេល២៤ម៉ោងកន្លងមក ចំនួនករណីស្លាប់បានថយចុះគួរឲ្យ កត់សម្គាល់ ចាប់ពីកម្រិតកំពូលនៅជុំវិញ៥០០០ករណីក្នុងមួយថ្ងៃ បានថយចុះនៅត្រឹម ១៤០០ករណីក្នុងថ្ងៃទី១៦ មិថុនា។
ក្នុងពេលជាមួយគ្នានោះ ប្រេស៊ីលបន្តកត់ត្រាចំនួនករណីឆ្លងថ្មីដ៏ខ្ពស់ នៅកម្រិត ជិត៨៦ពាន់ករណីក្នុងមួយថ្ងៃទៅមិញ។
នៅអាស៊ីអាគ្នេយ៍ ប្រទេសថៃដាក់ចេញគោលដៅបើកទ្វារឡើងវិញសម្រាប់ ទទួលភ្ញៀវទេសចរបរទេសក្នុងរយៈពេល១២០ថ្ងៃខាងមុខ ក្រោយរយៈពេលមួយឆ្នាំ អនុវត្តន៍វិធានការរឹតត្បិតទេសចរណ៍ដើម្បីបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។
នៅអឺរ៉ុប ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពលុបចោលវិធាន ការរឹតត្បិតការធ្វើដំណើរចំពោះអ្នកដំណើរមកពីប្រទេសនិងតំបន់ដែនដីចំនួន៨ ក្នុង នោះមានសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ