ពិភពលោកទទួលបុណ្យចូលឆ្នាំថ្មី២០១៤ដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង

(VOVworld)-ប្រជាជនលើទូទាំងពិភពលោកអំណរទទួលឆ្នាំថ្មី២០១៤ដោយសេចក្តី
ជូនពរឆ្នាំថ្មីល្អប្រសើរ សុខសាន្តត្រាននិងសុភមង្គល។ ត្រូវបានទទួលឆ្នាំថ្មីមុនបង្អស់
គឺប្រជាជននៅកោះ Kiritimati នៅកណ្តាលមហា​សមុទ្រប៉ាស៊ីហ្វិកចាប់ពីម៉ោង១០
ថ្ងៃទី៣១ធ្នូ(ម៉ោង GMT)ពិធីទទួលបុណ្យចូលឆ្នាំថ្មីដែលបន្សល់ទុកមកចំណាប់អា
រម្មណ៍ខ្លាំងបំផុតគឺ ការបាញ់កាំជ្រួចផ្ការ ដ៏ក្រចះក្រចងនៅ New Zealand អូស្រ្តាលី។​ ពិធីបាញ់កាំជ្រួចផ្កាទីក្រុង Sydney របស់អូស្រ្តាលីទាក់ទាញការចូលរួមរបស់មនុស្ស
១លាន៥សែននាក់។

ពិភពលោកទទួលបុណ្យចូលឆ្នាំថ្មី២០១៤ដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង - ảnh 1
ការបាញ់កាំជ្រួចផ្កានៅ Sedney (រូបថតៈ​ baomoi.vn)

        នៅប្រទេសអង់គ្លេសភ្ញៀវទេសចរណ៍ដែលមានវត្តមាននៅទីនេះក្នុងរាត្រីឆ្លង
ចូលឆ្នាំថ្មី បានទទួលបរិយាកាសអបអរសាទរឆ្នាំថ្មីដោយមានភ្លៀងធ្លាក់ព្រិលការ
បាញ់កាំជ្រួចផ្កាគ្រប់ព័ណ៍និងសូសម្លេងអ៊ូអរទៀតផង។ នៅប្រទេសរុស្ស៊ីមនុស្សរាប់
ម៉ឺននាក់បានមកដល់ ទីលានក្រហម ដើម្បីទទួល ឆ្នាំថ្មី ដោយសេចក្តីសង្ឃឹមឆ្នាំ
២០១៤នឹង នាំមកសំណាងល្អ។

        នៅអាមេរិក មនុស្សរាប់លាននាក់បានឃើញការលែងបាល់កែវ ចរណៃប្រ
ពៃណីនៅទីលានសម័យក្នុងទីក្រុង New York។

        ចំពោះទ្វីបអាស៊ីវិញ​ នៅប្រទេសចិន ទីក្រុងភាគច្រើនបានបាញ់កាំជ្រួចផ្កា
ដើម្បីអបអរសារទឆ្នាំថ្មី២០១៤។ នៅជប៉ុន ក្នុងពេលវេលាចូលឆ្នាំថ្មី ជួងបានរន្ទឺ
១០៨ដង ក្នុងបំណងលុបបំបត់អកុសលចំនួន១០៨ និងអប់អរចូ ឆ្នាំថ្មី២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ