ពិភពលោកទទួលអំណរបុណ្យណូអែលក្នុងស្មារតីសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - នៅបុរីវ៉ាទីកង់ ដោយមានការចូលរួមរបស់មន្ត្រីសង្ឃ កាតូលិកប្រមាណ ២០០នាក់និងគ្រិស្តសាសនិកចំនួន២០០០នាក់ សម្ដេច ប៉ាប Francis បានអំពាវនាវឲ្យ ប្រជាជនលើទូទាំងពិភពលោក រីករាយជាមួយនឹងតម្លៃដែលជីវិតនាំមកជូន ហើយ រួបរួមគ្នាជួយឧបត្ថម្ភជនក្រីក្រ។
ដើមស្រល់ណូអែលត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ចែងចិញ្ចាចនៅPoznan ប្រទេសប៉ូឡួញ។ (រូបថត៖ PAP/TTXVN) |
ក្នុងអំឡុងពីយប់ថ្ងៃទី២៤ដល់ព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ (តាមម៉ោងនៅវៀត ណាម) ប្រជាជននៅទីកន្លែងជាច្រើនលើទូទាំងពិភពលោកបានទទួលអំណរបុណ្យ ណូអែលតាមរបៀបផ្សេងៗគ្នា ខណៈដែលត្រូវប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមការរឹតត្បិតបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩ ដោយសារតែការឆ្លងរាលដាលនៃវីរុសបំប្លែង Omicron។ នៅបុរីវ៉ាទីកង់ ដោយមានការចូលរួមរបស់មន្ត្រីសង្ឃកាតូលិកប្រមាណ ២០០នាក់និងគ្រិស្តសាសនិកចំនួន២០០០នាក់ សម្ដេចប៉ាប Francis បានអំពាវនាវឲ្យ ប្រជាជនលើទូទាំងពិភពលោក រីករាយជាមួយនឹងតម្លៃដែលជីវិតនាំមកជូន ហើយ រួបរួមគ្នាជួយឧបត្ថម្ភជនក្រីក្រ។ តាមសម្ដេចប៉ាបថា មនុស្សចាំបាច់ត្រូវលុបបំបាត់ ភាពអាត្មានិយមចង្អៀតចង្អល់នៅក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីចេះគោរពកោតសរសើរតាំងពីប្រការ ដ៏តូចតាចក្នុងជីវភាព ហើយរួមគ្នារុញថយភាពក្រីក្រនិងជម្ងឺរាតត្បាត។
នៅប្រទេសអឺរ៉ុបមួយចំនួន បរិយាកាសបុណ្យណូអែលក៏ក្ដៅឡើង នៅពេល ដែលប្រជាជនអាល្លឺម៉ង់និងអេស្ប៉ាញ់ជាច្រើនបានតម្រង់ជួរគ្នារងចាំទទួលការចាក់វ៉ាក់សាំង ដើម្បីត្រូវបានអនុញ្ញាតឲ្យចូលរួមព្រឹត្តិការណ៍នានា ហើយមានរយៈពេលឈប់ សម្រាកប្របកដោយសុវត្ថិភាព។ រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា នឹងបង្កើនវិធាន ការរឹតត្បិតមុនឆ្នាំសកល ដូចជាហាមឃាត់ការប្រមូលមនុស្សលើសពី១០នាក់ បិទទ្វារ ហាងបារ ក្លឹប ហើយមិនអនុញ្ញាតឲ្យចូលទស្សនាព្រឹត្តិការណ៍កីឡាធំៗដូចជាការប្រកួត បាល់ទាត់៕