ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន ១១១,៦ លានករណី
(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹក ២១ ខែកុម្ភ៖ (តាមម៉ោង UTC) មានករណីឆ្លងវីរុស SARS-CoV-2 ជិត ១១១,៦៤ លានករណីនៅទូទាំងពិភពលោក ដែលក្នុងនោះមានមនុស្សជិត ២,៥ លាននាក់បានស្លាប់។
បុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជម្ងឺ COVID-១៩ នៅមន្ទីរពេទ្យក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១ ។ (រូបថត៖ AFP / VNA) |
យោងតាមស្ថិតិរបស់គេហទំព័រ worldo meters.info គិតត្រឹមម៉ោង ១ ព្រឹក ២១ ខែកុម្ភ៖ (តាមម៉ោង UTC) មានករណីឆ្លងវីរុស SARS-CoV-2 ជិត ១១១,៦៤ លានករណីនៅទូទាំងពិភពលោក ដែលក្នុងនោះមានមនុស្សជិត ២,៥ លាននាក់បានស្លាប់។
អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីការរីករាលដាលនៃជំងឺនេះ ដោយមានករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ២៨.៧ លានករណី និងជិត ៥១០.០០០ នាក់បានស្លាប់។ បន្ទាប់មកទៀតគឺជាប្រទេសឥណ្ឌានិងប្រេស៊ីល។
រីឯនៅទ្វីបអឺរ៉ុប រដ្ឋមន្ត្រីសុខាភិបាលប៉ូឡូញ លោក Adam Niedzielski បានបញ្ជាក់ ថានៅថ្ងៃទី ២០ ខែកុម្ភៈថា ប៉ូឡូញអាចរឹតបន្តឹងលើការធ្វើដំណើរតាមព្រំដែនជាមួយសាធារណរដ្ឋឆែក និងស្លូវ៉ាគី ដោយសារតែការកើនឡើងនៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសជិតខាងផងដែរ។ តិគេរំពឹងទុកបទប្បញ្ញត្នឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ៕